FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីនសុំទោសដែលធ្វើសៀវភៅណែនាំពីរបៀបញ៉ែស្រីៗរុស្ស៊ីនៅ World Cup
× ប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) បានសុំអភ័យទោសចំពោះការចេញផ្សាយសៀវភៅណែនាំអំពីការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ដែលក្នុងនោះរួមមានការផ្តល់ដំបូន្មានអំពីរបៀបញ៉ែស្ត្រីរុស្ស៊ីក្នុងនោះផង។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Moscow Time។
សៀវភៅណែនាំអំពីព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកទី២២ នៅរុស្ស៊ីរបស់អាហ្សង់ទីនដែលបន្ថែមឃ្លាមានចំណងជើងថា«ភាសា និងវប្បធម៌រុស្ស៊ី» ត្រូវបានថ្កោលទោសថាជាប់ពាក់ព័ន្ធនឹងរឿងផ្លូវភេទ និងជាការមើលងាយចំពោះស្ត្រីរុស្ស៊ី។
សៀវភៅនោះត្រូវបានបង្ហាញដល់កីឡាករកីឡាករ បុគ្គលិករបស់ AFA និងប្រព័ន្ធផ្សព្វផ្សាយកាលពីដើមសប្តាហ៍មុន ក្នុងវេទិកាពិសេសមួយស្តីពីការរៀបចំសម្រាប់ការប្រកួតបាល់ទាត់ World Cup របស់ក្រុមជម្រើសជាតិអាហ្សង់ទីន និងអ្នកគាំទ្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបកស្រាយថា៖«ការស៊ើបអង្កេតផ្ទៃក្នុង ... បានសន្និដ្ឋានថាផ្នែកមួយនៃអត្ថន័យក្នុងសៀវភៅនោះត្រូវបានបោះពុម្ពដោយមានកំហុស។ នេះមិនមែនជាការគិតរបស់ AFA និងជាគំនិតរបស់ប្រធានសហព័ន្ធលោក Claudio Tapia នោះទេ»។
ក្រោយមក លោក Tapia ប្រធាន AFA បានធ្វើទស្សនកិច្ចនៅក្នុងវិទ្យាស្ថានវប្បធម៌រុស្ស៊ីក្នុងក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១៦ ខែឧសភាដើម្បីសុំអភ័យទោសផ្ទាល់ខ្លួនអំពីកំហុសឆ្គងដោយអចេតនានេះទៀតផង។
ក្រុមអ្នកគាំទ្ររបស់អាហ្សង់ទីនប្រមាណជាង ៤០.០០០ នាក់បានទិញសំបុត្ររួចរាល់ហើយសម្រាប់ការទស្សនាការប្រកួត World Cup ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
ម្ចាស់ជើងឯក២សម័យកាល ត្រូវជួបជាមួយអ៊ីស្លង់ នីហ្សេរីយ៉ា និងក្រូអាស៊ី នៃវគ្គសន្សំពិន្ទុពូល D៕
Tag:
បាល់ទាត់
FIFA World Cup
រុស្ស៊ី
អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com