ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក ហួន រាជ​ចំរើន​៖«​ខ្ញុំ​ពិតជា​នៅក្នុង​បេះដូង​ពលរដ្ឋ បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​ការពារ​»
22, May 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ទទួលស្គាល់​ជា​ផ្លូវការ​ហើយ សម្រាប់​ការចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​ខាងមុខ​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​



​ប្រធាន​គណបក្ស​លោក ហួន រាជ​ចំរើន ដែល​អះអាងថា គណបក្ស​ខ្លួន ជា​បក្ស​តំណាង​ឲ្យ​ការប្រឆាំង​ដើម្បី​ស្ថាបនា និង​អភិវឌ្ឍន៍​ប្រទេស​នោះ ជា​ក្តី​រំពឹង​ខ្ពស់​សម្រាប់​ពលរដ្ឋ​។ លោក រាជ​ចំរើន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​នៅក្នុង​បេះដូង​ពលរដ្ឋ បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​ការពារ​»​។​

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដូចតទៅ​៖




​គួរ​បញ្ជាក់ថា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ដឹកនាំ​ដោយ​លោក ហួន រាជ​ចំរើន ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​លើក​ទី​១ កាលពី​ឆ្នាំ​២០១៣​កន្លងមក​។ ប៉ុន្តែ​មិន​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ឡើយ​។ តែ​យ៉ាងណា​គណបក្ស​មួយ​នេះ បានទទួល​១​អាសនៈ​វិញ ក្រោយពី​ការបែងចែក​អាសនៈ​ទាំង​៥៥ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​រំលាយ ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕


Tag:
 ហួន រាជ​ចំរើន​
  គណបក្សនយោបាយ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com