ជាតិ
សេដ្ឋកិច្ច
កាំកុងត្រូលពិនិត្យឃើញដេប៉ូប្រេង ៤ទីតាំង លក់មិនត្រឹមត្រូវក្នុងខេត្តព្រះវិហារ
× ព្រះវិហារ៖ សាខាកាំកុងត្រូលខេត្តព្រះវិហារ បានចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈចំនួន ៧កន្លែង ដោយបានរកឃើញស្ថានីយចំនួន ៤ទីតាំង មានភាពមិនត្រឹមត្រូវ។
អគ្គនាយកដ្ឋានកាំកុងត្រូលឲ្យដឹងថា ក្នុងចំណោមស្ថានីយដេប៉ូចំនួន៤ ដែលមានភាពមិនត្រឹមត្រូវ មាន ៣ស្ថានីយលក់ខុសបរិមាណ និង ១ស្ថានីយទៀតខុសទាំងបរិមាណ និងគុណភាព។
គួរបញ្ជាក់ថា ការលក់ប្រេងមិនត្រឹមត្រូវខុសបរិមាណ និងគុណភាព តែងត្រូវបានមន្ត្រីកាំកុងត្រូល ពិនិត្យឃើញជារឿយនៅតាមបណ្ដាខេត្ត។ បើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ស្ថានីយ ឬដេប៉ូលក់ប្រេង ដែលត្រូវបានរកឃើញកំហុស នឹងត្រូវណែនាំ និងចុះកិច្ចសន្យា មុននឹងឈានដល់ការដាក់ទោសទណ្ឌផ្សេងៗ បើមិនកែតម្រូវសកម្មភាពរបស់ខ្លួន៕
Tag:
ប្រេងឥន្ធនៈ
កាំកុងត្រូល
© រក្សាសិទ្ធិដោយ thmeythmey.com