កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ប្រាប់អ្នកគាំទ្រ កុំឲ្យជេរកីឡាករតាមហ្វេសប៊ុក សម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីតេក្វាន់ដូ ITF ម្ចាស់ជ័យលាភីជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី២២ ឧសភា ឆ្នាំ២0១៨។ រូបពីទំព័រហ្វេសបុកសម្តេចហ៊ុន សែន
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចំនួន ដែលប្រើប្រាស់ពាក្យពេចន៍មិនសមរម្យលើកីឡាករតាមបណ្តាញសង្គមហ្វេសប៊ុក។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រាប់ឲ្យអ្នកទាំងនោះបញ្ឈប់ការជេរប្រមាណកីឡាករតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ការរិះគន់និងស្នើនេះ ពេលសម្តេច ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីតេក្វាន់ដូ ITF ម្ចាស់ជ័យលាភីជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី២២ ឧសភានេះ។
នាពិធីជួបសំណេះសំណាល និងប្រគល់ថវិកាលើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីជួយលាភីជើងឯកអាស៊ីលើកទី៩នៅទីក្រុងអ៊ូឡង់បាទ័រប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី២២ ឧសភា នាវិមានសន្តិភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យអ្នកគាំទ្រមួយចំនួនឈប់ជេរកីឡាករតាមបណ្តាញសង្គមហ្វេសប៊ុក។
ការប្រាប់បែបនេះ បន្ទាប់ពី សម្តេច បានឃើញអ្នកគាំទ្រមួយចំនួនតូចបានប្រើប្រាស់ហ្វេសប៊ុកជេរកីឡាករ ឆេង ម៉េង ដែលត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្នុងជំនួបផ្តាច់ព្រ័ត្រពានរង្វាន់ស្តេចព្រុយណេ រវាងក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជា ជាមួយក្រុមទីម័រខាងកើតកាលពីពេលកន្លងទៅថ្មីៗនេះ។ ដោយកាលនោះ ទីម័រខាងកើតគ្រងជើងឯកពានស្តេចព្រុយណេក្រោយយកឈ្នះកម្ពុជា ១-០ ដែលគ្រាប់បាល់នេះកើតឡើងក្រោយ ឆេង ម៉េង ត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហម។
«មិនគួរឡើយប្រើប្រាស់ហ្វេសប៊ុក ហើយបែរជាជេរគ្នា នៅក្នុងកីឡានោះទេ។ ថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជាជាមួយទីម័រខាងកើត ដើម្បីដណ្តើមពានស្តេចព្រុយណេ។ ជាអកុសលកីឡាករយើងត្រូវបានបណ្តេញចេញដោយទទួលបានកាតក្រហម។ តែខ្ញុំមិនឃើញត្រង់ចំណុចនឹងនោះទេ គឺខ្ញុំបានមើលពេលដែលកម្ពុជាយើងសល់គ្នា១០នាក់ហើយគេ១១នាក់ គឺកីឡាករយើងប្រឹងប្រែងមែនទែន។ ប៉ុន្តែមិននឹងស្មានថា នៅក្នុងទំព័រហ្វេសប៊ុកនោះ មានការខមិនចូលមកជេរគ្នានៅក្នុងហ្នឹង។ អ្នកនេះជេរចេះ អ្នកនោះជេរចុះ»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ប្រមុខដឹកនាំរដ្ឋាភិបាលរូបនេះ បានបន្ថែមថា ការខិតខំប្រឹងប្រែងរបស់កីឡាករក្នុងអំឡុងពេលប្រកួត គួរទទួលបានការលើកទឹកចិត្តជាជាងការជេរប្រមាថ ទោះបីកីឡាករនោះទទួលបានលទ្ធផលយ៉ាងណាក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com