ជាតិ
បោះឆ្នោត
បក្សឆន្ទៈខ្មែររបស់កូនលោក គង់ គាំ និងខ្មែរសាធារណរដ្ឋ របស់កូនលោក លន់ នល់ ត្រូវបានទទួលស្គាល់
× នៅថ្ងៃទី២២ ខែឧសភា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់គណបក្ស២បន្ថែមទៀត គឺគណបក្សឆន្ទៈខ្មែរ ដែលឈរនៅ២៥មណ្ឌល និងគណបក្សខ្មែរសាធារណរដ្ឋ ដែលឈរនៅ១០មណ្ឌល។
ការទទួលស្គាល់គណបក្ស២បន្ថែមទៀតនេះ នាំឲ្យចំនួនគណបក្សដែលត្រូវបានចុះបញ្ជីសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ កើនដល់១៨ ពោលគឺនៅសល់តែពីរទៀតប៉ុណ្ណោះ ដែលគ.ជ.ប កំពុងដំណើរការពិនិត្យ។ គណបក្សឆន្ទៈខ្មែរ បង្កើតឡើងដោយលោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រីឯគណបក្សខ្មែរសាធារណរដ្ឋ មានលោក លន់ ឫទ្ធិ កូនប្រុសរបស់លោក លន់ នល់ អតីតមេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ។
គណបក្សចំនួន១៨ដែលត្រូវបានចុះបញ្ជីផ្លូវការរួមមាន៖
-គណបក្សយុវជនកម្ពុជា
-គណបក្សប្រជាជនកម្ពុជា
-គណបក្សសញ្ជាតិកម្ពុជា
-គណបក្សខ្មែររួបរួមជាតិ
-គណបក្សហ្វ៊ុនស៊ិនប៉ិច
-គណបក្សពន្លឺថ្មី
-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
-គណបក្សខ្មែរតែមួយ
-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
-គណបក្សខ្មែរឈប់ក្រ
-គណបក្សធម្មាធិបតេយ្យ
-គណបក្សមាតុភូមិយើង
-គណបក្សខ្មែរក្រោក
-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
-គណបក្សឆន្ទៈខ្មែរ
-គណបក្សខ្មែរសាធារណរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com