កីឡាអន្តរជាតិ
អន្តរជាតិ
លោក Lucien Favre ក្លាយជាគ្រូបង្វឹកថ្មីរបស់ Borussia Dortmund លោក Lucien Favre ជាគ្រូបង្វឹកថ្មីរបស់ Dortmund។ រូបថត AFP
× ក្លិបអាល្លឺម៉ង់ Borussia Dortmund បានតែងតាំងលោក Lucien Favre ជាគ្រូបង្វឹកថ្មីរបស់ខ្លួន ក្រោមកិច្ចសន្យារយៈពេល២ឆ្នាំ។
លោក Favre គ្រូបង្វឹកស្វីស ដែលបានដឹកនាំក្លិប Nice របស់បារាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ត្រូវជំនួសកន្លែងរបស់លោក Peter Stoeger ក្រោយ Dortmund បដិសេធបន្តកិច្ចសន្យា ដោយសារតែលទ្ធផលមិនសូវល្អក្នុង Bundesliga។ Dortmund បញ្ចប់ចំណាត់ថ្នាក់លេខ៤ ដោយមាន២៩ពិន្ទុតិចជាងម្ចាស់ជើងឯក Bayern Munich ។
លោក Favre អាយុ៦០ឆ្នាំ បាននាំ Nice បញ្ចប់ចំណាត់ថ្នាក់លេខបីនៅ Ligue 1។ សម្រាប់បទពិសោធន៍នៅ Bundesliga លោកបាននាំ Hertha បានលេខ៤នៅរដូវកាល ២០០៨-០៩ និងជួយឲ្យ Borussia Moenchengladbach គេចផុតពីតំបន់កាត់ចោលនៅរដូវកាល ២០១១-១២ ៕
© រក្សាសិទ្ធិដោយ thmeythmey.com