ពីនេះ ពីនោះ
«​ឧទានសព្ទ​» បញ្ជាក់​ពី ភាព​ត្រេកអរ​, រីករាយ​, ភ័យ​, ភ្ញាក់ផ្អើល​
26, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។



​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។

​នៅមាន​ឧទានសព្ទ​ដទៃទៀត ដូចជា អូ​, អ្ហេ​, អ្ហា៎​, អីយ៉ា​, នែ​, យី​, យីអើ​, អូយ​, ណែ​ណេះ​, នុ៎ះ​, នោះ​ន៎​, ម៉ាច់​ហើយ​, អស្ចារ្យ​, ចម្លែក​, អីយ៉ា​ស់​, អូយយ៉ា​, អូយយ៉ះ​, ចុំ​, ហ៊ី​ស​, យើ​ស​, ណ្ហើយ​, អើ​, យើ​។​ល​។ អីយ៉ា​ស់​! កាបូប​របស់​ឯង​ពិតជា​មានតម្លៃ​ថ្លៃ​ណាស់​ណ៎​! អើ​! វា​ពិតជា​ថ្លៃ​មែន ហើយ​គុណភាព​របស់​វា​ក៏​ល្អ​ផងដែរ​។

​ពាក្យ​ទាំងអស់នេះ ជាការ​បង្ហាញ​អារម្មណ៍​លាយឡំ​គ្នា មាន​ទាំង​សរសើរ​, រីករាយ​, ត្រេកអរ ភ័យខ្លាច​, ជាដើម​។ នេះ​បើ​យោងតាម​វេយ្យាករណ៍​ខ្មែរ​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com