ពីនេះ ពីនោះ
«រី», «ឬ»សម្រាប់ប្រើខុសគ្នានៅពេលណា?
× ពលរដ្ឋមួយចំនួនធំ នៅតែមិនយល់ច្បាស់រវាងពាក្យ «រី» និង«ឬ» នេះនៅឡើយ ដោយយល់ថាពាក្យទាំងនេះមានន័យដូចគ្នា ហើយអ្នកខ្លះទៀតក៏មិនបានដឹងថារវាងពាក្យទាំងអស់នេះប្រើក្នុងន័យផ្សេងគ្នាផងដែរ។ តាមការពន្យល់របស់វចនានុក្រមខ្មែរ ពាក្យទាំងនេះ មានន័យខុសគ្នា។
«រី» សម្រាប់ប្រើជាមួយពាក្យ ឯ គឺ «រីឯ» ដែលនាំមុខនាម ដែលជាប្រធាន ឬប្រើផ្តើមសេចក្តីក្នុងប្រយោគមួយៗ ហើយមានន័យដូចនឹងពាក្យ ចំណែកឯ, ដោយឡែក, ផ្សេង, ប្លែក ជាដើម។ ឧទាហរណ៍៖ កសិករ ដាំអំពៅទទួលបានទិន្នផលល្អ រីឯតម្លៃក៏កើនឡើងខ្ពស់ផងដែរ។
ចំពោះ «ឬ» នៅក្នុងវចនានុក្រម មានន័យថា ជាសេចក្តីសង្ស័យ ដូចជា មិនប្រាកដ, មិនដាច់ស្រេច, មិនអស់មិនហើយ, មិនមែនឬ? មានដែរឬ? ឬក៏, ឬទេ, ឬអ្វី, ឬថា? ពិតមែនឬ?៕
© រក្សាសិទ្ធិដោយ thmeythmey.com