អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Comin Khmere និង KONE ចូលរួមចំណែក នៃការរីកលូតលាស់នៃអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ
× ទីក្រុងភ្នំពេញបានផ្លាស់ប្ដូររូបរាងថ្មី ក្នុងរយៈពេលបីបួនឆ្នាំចុងក្រោយនេះ ជាមួយអាគារទំនើបទាន់សម័យខ្ពស់ៗជាច្រើន ផុសឡើងស្ទើរគ្រប់ទីកន្លែងក្នុងរាជធានី។ អាគារខ្ពស់ៗ និងទំនើបទាំងអស់នេះ រមែងត្រូវការជណ្ដើរយន្ត/ជណ្ដើរប្រអប់ ដើម្បីជាមធ្យោបាយងាយស្រួលក្នុងការដឹកជញ្ជូន មនុស្សធ្វើដំណើរក្នុងអាគារទៅរកទិសដៅ ប្រកបដោយសុវត្ថិភាព ផាសុខភាពនិងទទួលបានបទពិសោធន៍ដ៏រីករាយក្នុងការធ្វើដំណើរ ។
ក្រុមហ៊ុនកូមិនខ្មែរ សហការជាមួយក្រុមហ៊ុន KONE Public Company នៃប្រទេសហ្វាំងឡង់ បាននាំចូលជណ្ដើរយន្ត/ជណ្ដើរប្រអប់ម៉ាក KONE គ្រប់ប្រភេទ មកផ្គត់ផ្គង់ចែកចាយ ផ្ដាច់មុខនៅកម្ពុជា ជាពិសេសនៅលើទីផ្សារអចលនទ្រព្យ សណ្ឋាគារខ្ពស់ៗ អាគារខុនដូ អាគារពាណិជ្ជកម្ម និងសាធារណៈ ។ល។ ដែលចូលរួមចំនែក បំពាក់អោយអាគារខ្ពស់ៗទាំងអស់នោះ នូវបច្ចេកវិទ្យា ចុងក្រោយនៃឧស្សាហកម្មជណ្ដើរយន្ត/ជណ្ដើរប្រអប់។
ក្រុមហ៊ុនកូមិនខ្មែរ ជាក្រុមហ៊ុនសេវាកម្មវិស្វកម្ម ឈានមុខគេមួយនៅកម្ពុជា ដែលមានបទពិសោធន៍ ក្នុងការធ្វើអាជីវកម្ម តាំងពីដើមទសវត្សទី ៦០ មកម្ល៉េះ ហើយមានឈ្មោះបោះសម្លេងថា ជាអ្នកមានបទពិសោធន៍ក្នុងការផ្ដល់សេវាកម្ម កំរិតស្តង់ដាពិភពលោក ក្នុងគម្រោងធំៗនានាជាច្រើន ក្នុងប្រទេសក៏ដូចជាក្នុងអនុតំបន់ទន្លេមេគង្គដូចជា ប្រទេសឡាវ វៀតណាម និងភូមា។
ក្នុងអំឡុងពេលជាង ១០ឆ្នាំ ដែលក្រុមហ៊ុនកូមិនខ្មែរសហការជាមួយក្រុមហ៊ុន KONE បានផ្គត់ផ្គង់ ជណ្ដើរយន្ត/ជណ្ដើរប្រអប់ ជាង៤០០គ្រឿងទៅគម្រោងធំៗនានាជាច្រើនដូចជា ខុនដូ CASA Meridian, សណ្ឋាគារ The Start, អាគារពាណិជ្ជកម្ម AEON Shopping Mall, ព្រលានយន្តហោះអន្តរជាតិភ្នំពេញ, សណ្ឋាគារភ្នំពេញ, សណ្ឋាគារកាំបូឌីយ៉ាណា, សណ្ឋាគារសូហ្វីតែល, ធនាគារជាតិនៃកម្ពុជា, អគ្គិសនីកម្ពុជា, ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់, Heng Asia Showroom, ម៉ាលីន Apartment ។ល។
តាមរបាយការណ៍របស់ CBRE Cambodia យ៉ាងហោចណាស់ មានអាគារខុនដូ ចំនួន ១៧ ដែលនឹងសាងសង់បញ្ចប់ ដាក់អោយដំណើរការក្នុងឆ្នាំ ២០១៨ នេះ ក្នុងចំណោមអាគារខុនដូទាំងនោះ មានអាគារ ៧ ត្រូវបានបំពាក់ដោយជណ្ដើរប្រអប់ម៉ាក KONE ។ អាគារទាំងនោះរួមមាន One Park Resident, One 18 Resident, TK Royal one, Bodaiju, North Park Condominium, The Penthouse និង Skyla by Meridian ។
មានអាគារខ្ពស់ៗជាច្រើនទៀត ដែលនឹងត្រូវបំពាក់ដោយជណ្ដើរយន្ត/ជណ្ដើរប្រអប់ម៉ាក KONE ដែលនឹង សាងសង់បញ្ចប់នាឆ្នាំ ២០២០ ដូចជា The PEAK ដែលមានកម្ពស់ ៥៥ ជាន់ និង Orkide Villa ។ល។
អ្នកបច្ចេកទេស និង វិស្វកររបស់ក្រុមហ៊ុនកូមិនខ្មែរ តែងតែទទួលបាននូវ ការបណ្ដុះបណ្ដាល បច្ចេកទេសពីអ្នកជំនាញមកពីរោងចក្រផលិតម៉ាក KONE ដែលធ្វើអោយពួកគេមានការជឿជាក់ ក្នុងការតម្លើង ថែទាំ ជួសជុលតាមស្តង់ដា KONE និងពិភពលោក ដែលធានាបាននូវសុវត្ថិភាព និងគុណប្រយោជន៍ខ្ពស់នៃផលិតផល ។
ក្រុមហ៊ុន KONE Public Company ជាក្រុមហ៊ុនផលិតជណ្ដើរយន្ត/ជណ្ដើរប្រអប់ ឈានមុខគេក្នុងពិភពលោក ហើយធ្វើប្រតិបត្តិការអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ ។
ក្រុមហ៊ុន KONE មានកិតិនាមថាជាក្រុមហ៊ុនមួយ ដែលឈានមុខគេ ក្នុងការស្រាវជ្រាវរកឃើញ បច្ចេកវិទ្យាថ្មីៗ ក្នុងឧស្សាហកម្មជណ្ដើរយន្តជណ្ដើរប្រអប់ និងទទួលបានជ័យលាភី ការច្នៃប្រឌិតជាច្រើនដូចជា good design, IF product design, Red dot design award ។
ស្នាដៃទាំងនោះរួមមាន ECO Disc ប្រើម៉ូទ័រសន្សំសំចៃភ្លើង ៥០-៧០ ភាគរយ នៃម៉ូទ័រធម្មតា ដាក់នៅ ចំហៀង ពុំចាំបាច់ធ្វើបន្ទប់សំរាប់ដាក់នៅពីលើ ។ Regenerative drive សន្សំសំចៃភ្លើងបាន ៣៥ ភាគរយ ពេលជណ្ដើរពេញចុះក្រោម និងជណ្ដើរទទេឡើងលើ ជណ្តើរដើរតួជាម៉ាស៊ីនភ្លើង ផលិតថាមពលផ្ដល់អោយអាគារវិញ, ECO-efficiency lighting ប្រើភ្លើង LED សន្សំសំចៃបាន ៨០ ភាគរយ នៃអំពូលធម្មតា ។ល។ ក្រៅពីនោះ KONE មាន KONE people flow intelligence នាំមនុស្សទៅកាន់ទិសដៅចាំបាច់ មិនរត់ខ្វែងគ្នា រកជណ្ដើរប្រអប់ក្នុងអាគារធំដែលមានជណ្ដើរច្រើន, ខ្សែកាប KONE Ultra Rope ធ្វើពី Carbon fiber & Coating ស្រាលជួយបន្ថយទំងន់អាគារ និងជាប់បានយូរជាងខ្សែកាបដែក សន្សំសំចៃភ្លើង បំពាក់ក្នុងអាគារធំខ្ពស់ៗ។
ជណ្ដើរយន្ត/ជណ្ដើរប្រអប់ KONE ត្រូវបានបំពាក់ក្នុងអាគារល្បីល្បាញ ក្នុងពិភពលោកដូចជា Jeddah Tower កម្ពស់ ១០០០ ម៉ែត្រ នៅប្រទេស សោឌីអារ៉ាប៊ីយ៉ា, Madison Square Garden នៅញូវយ៉ក សហរដ្ឋអាមេរិក, សៀងហៃ IFC ប្រទេសចិន, Sky tower នៅញូវស៊ីឡែន, Marina Bay Sand ប្រទេសសិង្ហបូរី, The Leaden Hall building ក្រុងឡុងដ៏ ប្រទេសអងគ្លេស ។ល។
ផលិតផល KONE គឺជាផលិតផលឈានមុខគេ ផ្នែកខាងគំនិតច្នៃប្រឌិត ក្នុងឧស្សាហកម្មជណ្ដើរយន្ត និងជណ្ដើរប្រអប់ ។
ការងាររបស់ KONE គឺធ្វើអោយទីក្រុងនានា អាគារទំនើប និងអាគារសាធារណៈ ក្នុងពិភពលោកទាំងអស់ កាន់តែល្អឥតខ្ចោះឡើង ។ យើងជឿជាក់ថា ទីក្រុងទាំងនោះជាផ្នែកមួយនៃដំណោះស្រាយ ឆ្ពោះទៅរកការរស់នៅប្រកបដោយភាពល្អប្រសើរបំផុតមួយ ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com