អត្ថបទពាណិជ្ជកម្ម
សុវត្ថិភាព​ទ្វេ​ដង​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស អេ អឹម ខេ​
23, May 2018 , 3:41 pm        
រូបភាព
ដោយ:
ឥឡូវនេះ​លោកអ្នក កាន់​រីករាយ​ក្នុងការ​ផ្ទេរ ឬ​ទទួល​ប្រាក់​ពី​បង ប្អូន សាច់ញាតិ ឬ​ដៃគូ​អាជីវកម្ម​នៅក្រៅ​ប្រទេស​ប្រកបដោយ​សុ​វត្តិភាព​ខ្ពស់ ប្រសិទ្ធភាព សេវា​លឿន​រហ័ស និង​តម្លៃ​សមរម្យ ជាមួយ​សេវា​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែល​បាន​សហការ​និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB)​។
   ​     
អ្នកស្រី ពុម្ព សុ​ភី នាយិកា​ប្រតិបត្តិ​អភិវឌ្ឍន៍​ផលិតផល​បាន​ឲ្យ​ដឹងថា “​ខណៈពេល អេ អឹម ខេ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់​លើ​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុងពេល​ថ្មីៗ​នេះ អេ អឹម ខេ បាន​ផ្លាស់ប្តូរ​ប្រព័ន្ធ​របស់ខ្លួន​ដោយ​ប្រើ (Smart Vista) ជា​បច្ចេកវិទ្យា​ចុងក្រោយ ទំនើប ទាន់សម័យ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ អេ អឹម ខេ ទាំង​នៅ​ការិយាល័យ ឬ ភ្នាក់ងារ​មាន​ប្រសិទ្ធភាព​ជាង​មុន​ទ្វេ​ដង​។ដូចនេះ​ វា​នឹងធ្វើ​ឲ្យ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​កាន់​តែមាន​ប្រសិទ្ធភាព សុ​វតិ្ថភា​ព ងាយស្រួល និង​មាន​ទំនុកចិត្ត​ខ្ពស់​”​។
​    ​
សម្រាប់​លោកអ្នក​ដែលមាន​តម្រូវ​ការផ្ទេរ ឬ​ទទួល​ប្រាក់​ពី​ក្រៅប្រទេស គ្រាន់​អនុវត្តន៍​លក្ខខណ្ឌ​ដូចខាងក្រោម​៖
​ដើម្បី​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​លោកអ្នក​ត្រូវ​អនុវត្តន៍​លក្ខខណ្ឌ​ដូចខាងក្រោម​៖

o​    ​ទៅកាន់​ធនាគារ​ដៃគូរ​សហប្រតិបត្តិការ​របស់​ធនាគារ FTB ឬ​ធនាគារ​ដែល​នៅ​ជិត​បំផុត​ដោយ​ភ្ជាប់​ជាមួយ​៖
  •     ​ឈ្មោះ​ធនាគារ Foreign Trade Bank of Cambodia
  •     ​SWIFT CODE: FTCCKHPP
  • ​    ​ឈ្មោះ​គណនី​អ្នកទទួល​
  •    ​លេខ​គណនី​អ្នកទទួល​
  • ​    ​អាស័យដ្ឋាន​ស្នាក់នៅ​បច្ចុប្បន្ន​
  •     ​លេខ​ទូរស័ព្ទ​
-​    ​លក្ខខណ្ឌ​អ្នកទទួល​ប្រាក់​នៅក្នុង​ប្រទេស​ត្រូវអនុវត្ត​ន៍​ដូចខាងក្រោម​៖
  • ​    ​ទៅកាន់​ការិយាល័យ ឬ​ភ្នាក់ងារ ឬ​ម៉ាស៊ីន អេ​ធី​អឹម ណាមួយ​របស់ អេ អឹម ខេ ដែល​នៅ​ជិត​បំផុត​
  • ​    ​ភ្ជាប់​ជាមួយ​កាត អេ​ធី​អឹម របស់ អេ អឹម ខេ​
o​    ​ថ្លៃ​សេវា​អ្នកទទួល​៖ ចន្លោះ​ពី​១០ ដុល្លារ រហូតដល់​០.១ ភាគរយ នៃ​ចំនួន​ទឹកប្រាក់​ដែល​បាន​ផ្ទេរ

​សម្រាប់​ព័ត៌មាន​លម្អិត​៖ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com