អត្ថបទពាណិជ្ជកម្ម
vivo V9 ស្មា​ត​ហ្វូ​ន​ដ៏​ពេញនិយម គ្រោង​បញ្ចេញ​ពណ៌​ថ្មី ចូលក្នុង​ទីផ្សារ​កម្ពុជា​!
23, May 2018 , 4:36 pm        
រូបភាព
​បន្ទាប់ពី​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​មួយរយៈ​រួចមក vivo ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​នៅក្នុង​ស្រុក​។ នេះ​ក៏​ព្រោះតែ​ស្មា​ត​ហ្វូ​ន​ដែល​នៅក្នុង​ស្លាក​សញ្ញា​នេះ មានគុណ​ភាពល្អ មាន​រូបរាង​ស្រស់ស្អាត មាន​សមត្ថភាព​អាចបំពេញ​ការងារ​បាន​ច្រើន និង​ជាពិសេស​នោះ វា​ក៏មាន​តម្លៃ​សមរម្យ​ផងដែរ​។

​ជាក់ស្តែង​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ vivo ដែលមាន​ឈ្មោះថា V9 នេះ ទទួល​បានការ​កុម្ម៉ង់ ក៏ដូចជា​ការលក់​ចេញទៅ​ក្នុង​ទីផ្សារ​មាន​ចំនួន​យ៉ាងច្រើន ដែល​នេះ​បង្ហាញ​ពី​សក្តានុភាព និង​ការជឿទុកចិត្ត​ពី​សំណាក់​អតិថិជន​មកកាន់​ក្រុមហ៊ុន​ផងដែរ​។​



​លក្ខណៈសម្បត្តិ​មួយចំនួន​របស់ ស្មា​ត​ហ្វូ​ន​កំពូល​របស់ vivo នេះ​មានដូចជាៈ​
-​    ​មាន​រូបរាង​ស្រស់ស្អាត​រឹងមាំ ប្រណីត​ទាក់ទាញ
-​    ​មាន​អេក្រង់​ធំ ៦.៣ អ៊ី​ញ អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​ក្នុង​កម្រិត Full HD + ហើយ​វា​ក៏​ជា​ប្រភេទ​អេក្រង់​លាត Full View ដែលមាន Aspect Ratio ១៩:៩ និង​មាន​ដង់ស៊ីតេ​អេក្រង់ ៤០០ ppi​។ វា​ក៏​ជា​ប្រភេទ​អេក្រង់ ស្ថិតក្នុង​បក្ស​ឆក​នឹង​គេ​ផងដែរ​។
-​    ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ចុងក្រោយ Android Oreo ៨.១ និង​ស្រោប​ខ្លួន​ដោយ Funtouch ៤.០
-​    ​មាន CPU Octa-Cores ប្រភេទ Cortex A53 រត់​បាន​ល្បឿន ២.២ GHz, ប្រើ​បន្ទះ​ឈី​ប Snapdragon 626 និង​អង្គ​ក្រា​ហ្វិ​ច​ជា​ប្រភេទ Adreno 506
-​    ​មាន RAM ៤GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន ៦៤GB ព្រមទាំង​អាច​បន្ថែម​មេម៉ូរី​កាត​បាន​ដល់​ទៅ ២៥៦GB
-​    ​ប្រើ​ស៊ីម​កាត​បាន​ពីរ (៤G)
-​    ​មាន​ថ្ម​ទំហំ ៣២៦០ mAh
-​    ​មាន​កាមេរ៉ា​ដែលមាន​សមត្ថភាព​ពិសេស ដោយ​កាមេរ៉ា​ក្រោយ​មាន​ពីរ​គ្រាប់ មួយ​ទំហំ ១៦MP និង​មួយទៀត​មាន​ទំហំ ៥MP មាន Aperture ២.០ ដូចគ្នា​។ ដោយឡែក​កាមេរ៉ា​មុខ​មាន​ទំហំ ២៤MP អាច​ថតរូប Selfie បាន​យ៉ាងច្បាស់​ល្អ​។
-​    ​ចំណុច​ពិសេស​បន្ថែម​នៅក្នុង​ទូរ​សព្ទ​នេះ​មានដូចជា AI Face Beauty, AI Bokeh, AI Shot Reforcus, AI Selfie Lighting, AR Sticker & Funmoji, AI Scene Recognition, AI HDR, AI Face Access, Face Access for App-Lock, Attention Sensing, Game Mode, Picture in Picture, Gaming Keyboard, AI Smart Engine, និង Pocket Karaoke by "WeSing APP" ជាដើម​។​

vivo V9 សក្តិ​សមជា​ជម្រើស​សម្រាប់​មនុស្ស​ទូទៅ ដែល​និយម​ចូលចិត្ត​ភាព ទាន់សម័យ  ចូលចិត្ត​ការថតរូប និង​លេង​ហ្គេម​ជាដើម ហើយ​វា​ក៏​ជា​ស្មា​ត​ហ្វូ​ន ដែល​អាចបំពេញ​តម្រូវកា​រ​ប្រើប្រាស់​ទូទៅ បាន​យ៉ាង​ល្អ​ផងដែរ​។



​បច្ចុប្បន្ននេះ ស្មា​ត​ហ្វូ​ន vivo V9 ដែលមាន​ចរាចរណ៍​នៅក្នុង​ទីផ្សារ​ប្រទេស​យើង​មានតែ​ពីរ​ពណ៌​ប៉ុណ្ណោះ គឺ ពណ៌​មាស និង​ពណ៌​ខ្មៅ មានតម្លៃ  ៣២៩ ដុល្លារ ហើយ​វា​ពិតជា​ទទួលបាន​ការនិយម​ប្រើប្រាស់​ច្រើន​មែនទែន ដែល​នេះ​ជា​មូល​ហេតុដែល​ក្រុមហ៊ុន​គ្រោង​នឹង​នាំចូល​ពណ៌​ថ្មី​សម្រាប់ V9 នេះ​មួយ​ពណ៌​ទៀត ដើម្បី​ជាការ​ជ្រោមជ្រែង និង​បន្ថែម​ជម្រើស​សម្រាប់​អតិថិជន​របស់ខ្លួន​។ ប៉ុន្តែ​ពណ៌​ថ្មី​នេះ ក្រុមហ៊ុន vivo ប្រចាំ​ប្រទេស​កម្ពុជា​យើង ពុំទាន់​បាន​បង្ហើប​ឲ្យ​ដឹង​នៅឡើយ​ទេ ថា​វា​ជា​ពណ៌​អ្វី ដោយ​ទុក​គ្រាន់​ជាការ Surprise សិន​ប៉ុណ្ណោះ​។​

​ចុះ​សម្រាប់​ប្រិយមិត្ត​ដែលជា Fan របស់ vivo តើ​អ្នក​គិតថា vivo V9 នឹងមាន​ពណ៌​អ្វីមួយ​ពណ៌​ទៀត ដែល​អាច​នឹង​បង្ហាញខ្លួន​ឆាប់ៗ​នៅក្នុង​ប្រទេស​យើង​? តោះ​! ចូលរួម​ទាយ​លេង​ទាំងអស់គ្នា​!

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com