ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
ឈឺក្បាលផ្នែកខាងមុខ តឹងសរសៃក វិលមុខ ជាសញ្ញានៃជំងឺលើសឈាម
× ភ្នំពេញ៖ ជំងឺលើសឈាម អាចបណ្ដាលឲ្យអ្នកជំងឺពិការមួយចំហៀងខ្លួនបាន បើសិនព្យាបាលមិនទាន់ពេលវេលា។ ដើម្បីទទួលការព្យាបាលបានទាន់ពេល អ្នកជំងឺ ត្រូវតាមដានសុខភាពជាប្រចាំមួយចំនួនដូចជា អាការៈវិលមុខ ឈឺក្បាលផ្នែកខាងមុខ និងតឹងសសៃរករជាដើម។ បើមានសញ្ញាបែបនេះលោកអ្នក អាចប្រឈមនឹងជំងឺលើសឈាមហើយ។ នេះបើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យមហាបរិញ្ញា សារ៉ាក់ ផល្លី វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ជំងឺនេះអាចកើតឡើងទាំងមនុស្សវ័យក្មេង និងមនុស្សចាស់ ហើយគេសង្កេតឃើញមានច្រើនលោកក្រុមមនុស្សដែលមិនសូវបានធ្វើលំហាត់ប្រប្រាណ និងអ្នកដែលលើសទំងន់ ដែលអាចប្រឈមនឹងជំងឺលើសឈាមនេះកាន់តែខ្ពស់។
ដើម្បីជ្រាបកាន់តែច្បាស់ពីវិធីបង្ការខ្លួនពីជំងឺលើសឈាម និងការព្យាបាលជាបន្តសូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោកសាស្ត្រាចារ្យមហាបរិញ្ញា សារ៉ាក់ ផល្លី ដូចតទៅ៖
គ្លីនិកវឌ្ឍនៈវិជ្ជា មានទីតាំងនៅ ផ្ទះលេខ R24-26 ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ ខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅកាន់លេខ៖ 098 792 223/ 097 379 9776/ 078 308 124/ 093 222 251៕
Tag:
លើសឈាម
ឈឹក្បាល
សម្ពាធសសៃរឈាម
វិលមុខ
© រក្សាសិទ្ធិដោយ thmeythmey.com