ជាតិ
ប្រញាប់​ឡើង​! សាកលវិទ្យាល័យ​ចិន​ដ៏​ល្បី​ផ្តល់​អាហារូបករណ៍​ពី​ថ្នាក់​បរិ​ញ្ញាដ​ល់​បណ្ឌិត​
23, May 2018 , 8:59 pm        
រូបភាព
​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​, អនុបណ្ឌិត និង​បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​គួរ​ចូ​វ (Guizhou) ប្រទេស​ចិន​។ កម្មវិធី​អាហារូបករណ៍​នេះ នឹង​ផុតកំណត់​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​។



​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចុះ​ថ្ងៃទី​២១ ខែឧសភា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់​អាហារូបករណ៍​គ្រប់​កម្រិត​ចំនួន​១,៥៥៤​កន្លែង សម្រាប់​និស្សិត​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រូ​ម​មាន ថ្នាក់បណ្ឌិត ចំនួន​២៦​កន្លែង​, អនុបណ្ឌិត ១៣០​កន្លែង​, បរិ​ញ្ញ​ប័ត្រ ៧៦១​កន្លែង​, អប់រំ​វិជ្ជាជីវៈ ២០០​កន្លែង និង​អាហារូបករណ៍​ទូទៅ​មាន ៤៣៧​កន្លែង  ពី​សាកលវិទ្យាល័យ​ចំនួន​២៣ នៅ​ខេត្ត​គួរ​ចូ​វ (Guizhou) ប្រទេស​ចិន​។​

​សម្រាប់​បេក្ខជន ដែលមាន​ចំណាប់អារម្មណ៍ អាច​ចូលទៅ​មើល​ព័ត៌មាន​បន្ថែ តាមរយៈ http://www.seameo.org/SEAMEOWeb2/index.php?option=com_content&view=category&id=149Itemid=427 ឬ​ទាក់​ទំនង​ជាមួយ SEAMEO Secretariat តាមរយៈ



Tag:
 អប់រំ​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com