FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Romero មិនបាន​ទៅ World Cup ជាមួយ​អា​ហ្ស​ង់​ទីន ដោយសារ​របួស​ជង្គង់​
24, May 2018 , 8:39 am        
រូបភាព
Romero រារាំងការស៊ុតពី Gotze នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2014 រវាងអាហ្សង់ទីន និងអាល្លឺម៉ង់
Romero រារាំងការស៊ុតពី Gotze នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2014 រវាងអាហ្សង់ទីន និងអាល្លឺម៉ង់
 Sergio Romero អ្នកចាំទី​ដៃ​ទី​ពីរ​របស់ Manchester United ត្រូវបាន​ដកចេញ​ពី​ជ​ម្រើស​២៣​នាក់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដើម្បី​ទៅកាន់​ការប្រកួត​ពានរ​ង្វាន់ FIFA World Cup នៅ​រុស្ស៊ី ដោយសារតែ​របួស​ជង្គង់​។​



​អ្នកចាំទី​វ័យ ៣១​ឆ្នាំ​រូបនេះ​ធ្លាប់​បង្ហាញ​​ខ្លួន​ឲ្យ​ម្ចាស់​ជើងឯក​ពាន​បាល់ទាត់​ពិភពលោក​២​សម័យ​ចំនួន ៩៤ ប្រកួត ក្នុងនោះ​រូបគេ​ក៏​ជា​សមាជិក​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​២០១៤ ជាមួយ​អាល្លឺម៉ង់​ផងដែរ​។​
 
Nahuel Guzman អ្នកចាំទី​ក្រុម Tigres UANL ត្រូវបាន​កោះហៅ​មក​ជំនួស Romero វិញ ខណៈ Willy Caballero អ្នកចាំទី​ដៃ​ទី​ពីរ Chelsea និង Franco Armani របស់ River Plate ជា​កីឡា​ក​បម្រុង​។​
 
​អា​ហ្ស​ង់​ទីន​នឹង​ចាប់ផ្តើម​យុទ្ធនាការ World Cup របស់​ពួកគេ​ប្រឆាំងនឹង​អ៊ី​ស្លង់​នៅ​ថ្ងៃទី​១៧ ខែមិថុនា មុនពេល​ប៉ះ​ក្រូ​អាស៊ី និង​នី​ហ្សេ​រី​យ៉ា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D​។​
 
​សមាសភាព​ទាំង​២៣​រូប​របស់​អា​ហ្ស​ង់​ទីន​រួមមាន​៖
​អ្នកចាំទី​៖ Nahuel Guzman (Tigres UANL), Willy Caballero (Chelsea), Franco Armani (River Plate).
 
​ខ្សែការពារ​៖ Gabriel Mercado (Sevilla), Federico Fazio (Roma), Nicolas Otamendi (Manchester City), Marcos Rojo (Manchester United), Nicolas Taglafico (Ajax), Javier Mascherano (Hebei Fortune), Marcos Acuna (Sporting Lisbon), Cristian Ansaldi (Torino).
 
​ខ្សែបម្រើ​៖ Ever Banega (Sevilla), Lucas Biglia (AC Milan), Angel Di Maria, Giovani Lo Celso (both Paris St-Germain), Manuel Lanzini (West Ham), Cristian Pavon (Boca Juniors), Maximiliano Meza (Independiente), Eduardo Salvio (Benfica).
 
​ខ្សែប្រយុទ្ធ​៖ Lionel Messi (Barcelona), Gonzalo Higuain, Paulo Dybala (both Juventus), Sergio Aguero (Manchester City).
 

Tag:
 បាល់ទាត់​
  FIFA World Cup
  Sergio Romero
© រក្សាសិទ្ធិដោយ thmeythmey.com