អត្ថបទពាណិជ្ជកម្ម
បើកប្រាក់បៀវត្សឲ្យបុគ្គលិកយ៉ាងងាយស្រួល ជាមួយតារាផេ
× ក្នុងការចូលរួមលើកស្ទួយវិស័យប្រព័ន្ធហិរញ្ញវត្ថុឌីជីថល នៃប្រទេសកម្ពុជា ក្រុមហ៊ុនតារាផេ ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗពីរ គឺក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ក.អ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings Pte. Ltd. នៃប្រទេសសិង្ហបុរី។ តារាផេបានប្រកាសដាក់បញ្ចូលបន្ថែមនូវសេវាកម្មថ្មីមួយ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុននានាក្នុងការបើកប្រាក់បៀវត្សជូនដល់បុគ្គលិករបស់ខ្លួន ទៅលើសេវាកម្មដែលមានស្រាប់ដូចជា សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក សេវាកម្មបញ្ចូលកាតទូរសព្ទ ដាក់ប្រាក់ ដកប្រាក់ បង់ប្រាក់កម្ចីធនាគារ បង់បុព្វលាភទៅក្រុមហ៊ុនធានារ៉ាប់រងជាដើម។
ដូច្នេះចាប់ពីពេលនេះតទៅ ដោយគ្រាន់តែធ្វើការសហការជាមួយតារាផេ និយោជកអាចធ្វើការកាត់បន្ថយបន្ទុកការងាររបស់ខ្លួន ក្នុងការបើកប្រាក់ខែដល់និយោជិកយ៉ាងងាយស្រួល មានសុវត្ថភាពខ្ពស់និងឆាប់រហ័ស។ ទន្ទឹមគ្នានឹងនេះ បុគ្គលិកនីមួយៗ ដែលទទួលបានប្រាក់បៀវត្សតាមរយៈក្រុមហ៊ុនតារាផេ ក៏អាចធ្វើការចាយវាយដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ (Cashless) នៅតាមបណ្តាហាងដែលជាដៃគូរបស់តារាផេ ព្រមទាំងអាចធ្វើការដកប្រាក់តាមរយៈភ្នាក់ងារតារាផេ ដែលមានជាង ១,២០០ កន្លែងទូទាំងប្រទេសទៀតផង។
ដើម្បីទទួលបានសេវាកម្មទូទាត់ប្រាក់បៀវត្សជូនបុគ្គលិក លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនតារាផេតាមរយៈលេខទូរស័ព្ទ ០៨១ ៧៩៩ ៨៨៨ ឬទំព័រហ្វេសប៊ុកផ្លូវការតារាផេ។
ទាញយកកម្មវិធីតារាផេសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរយៈតំណភ្ជាប់ទីនេះ https://goo.gl/7tvY1E ៕
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com