ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ម សូណង់ដូ ៖​សូមកុំ​គិតថា ម៉ម សូណង់ដូ ធ្វើ​អ្វី​មិនបាន ដូច CNRP
24, May 2018 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក​ ម៉ម សូណង់ដូ
រូបពីហ្វេសប៊ុកលោក​ ម៉ម សូណង់ដូ
​ភ្នំពេញ​៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ត្រូវបាន​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ កក្កដា ខាងមុខ​។ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បាន​បញ្ជាក់ថា ការចូលរួម​បោះឆ្នោត​នេះ ដោយសារតែ​លោក​ចង់​ដឹកនាំ​គណបក្សនយោបាយ​មួយ ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។



​ត្រង់ចំណុច​នេះ​លោក ម៉ម សូណង់ដូ ដែល​ធ្លាប់​ចូលរួម​សកម្មភាព​ជាច្រើន ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​អាណត្តិ​ទី​៥​កន្លងមក​នោះ បាន​និយាយថា បើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​អ្វី​មិនបាន​នោះ សូមកុំ​គិតថា លោក​ធ្វើ​អ្វី​មិនបាន​ដូច​បក្សប្រឆាំង ។

​ខាងក្រោម​នេះ​គឺជា​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដូចតទៅ​៖




​គោលការណ៍​៧​ចំណុច ដែល​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដាក់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​នោះ រួមមាន​ទី​១ ជួយ​ស្តារ​ជីវភាព​អ្នកក្រីក្រ ដែល​នៅ​ស្រទាប់​ក្រោម​គេ​។ ទី​២ ប្តូរ​ពី ៥០​បូក​១ ទៅ២​ភាគ​៣​វិញ ។​ទី​៣ បុគ្គល​ម្នាក់ៗ មាន​សិទ្ធ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី កាន់តំណែង​បានតែ​ពីរ​អាណត្តិ​។​ទី​៤ អ្នក​ដែល​ជាប់​ជា​តំណាងរាស្ត្រ ឬ​ព្រឹទ្ធ​ស​ភា គ្មាន​សិទ្ធ​ធ្វើ​ជំនួញ ចូល​ភាគហ៊ុន ឬ​បើក​ក្រុមហ៊ុន​។​ទី​៥ ពិនិត្យឡើងវិញ​ព្រំដែន​ខ្មែរ​-​វៀតណាម និង​ព្រំដែន​ខ្មែរ​-​ថៃ ។​ទី​៦ ការកាប់បំផ្លាញ​ព្រៃឈើ ការ​បូម​ខ្សាច់​ខុសច្បាប់ ការបំផ្លាញ​សម្បត្តិ​ធម្មជាតិ និង​អ្នកទោស​គ្រឿងញៀន គឺ​ត្រូវ​កាត់ទោស​ជា​ជន​ក្បត់ជាតិ និង​ទី​៧ ការស្នើ​ឲ្យ​ព្រះមហាក្សត្រ​លើកលែងទោស ចំពោះ​អ្នកទោសនយោបាយ និង​អ្នកនយោបាយ​មានទោស និង​អ្នករងគ្រោះ​ដោយសារ​ការបញ្ចេញមតិ​៕



Tag:
 ម៉ម សូណង់ដូ​
  បក្សនយោបាយ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com