Andres Iniesta បានចុះហត្ថលេខាជាមួយក្លិប Vissel Kobe នៃលីគកំពូលជប៉ុន J-League បន្ទាប់ពីបញ្ចប់អាជីពជាមួយក្រុម Barcelona ក្រោយបញ្ចប់រដូវកាលកន្លងទៅ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ វ័យ៣៤ឆ្នាំ បានចាកចេញពីក្លិបយក្សអេស្បាញក្រោយរួមរស់ជិត២២ឆ្នាំ។ Iniesta បានលើកពាន LaLiga ជាលើកទី៩របស់ខ្លួនជាមួយ Barca រួមទាំងពាន Champions League ៤លើក និងពានធំៗជាច្រើនទៀត។
Iniesta ក៏ជាសមាជិកមួយរូបដែលបានជួយអេស្ប៉ាញឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១០ ហើយក៏បន្តជាប់ក្នុងសមាសភាព២៣នាក់ទៅកាន់រុស្ស៊ីខែក្រោយនេះដែរ។