កីឡាជាតិ
ជាតិ
AFC អំពាវនាវ​រក​ក្រុមហ៊ុន​ដើម្បី​ដេញថ្លៃ​ប្រព័ន្ធ​ភ្លើង​នៅ​កីឡដ្ឋាន​ខេត្តកំពត​
24, May 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​កីឡា​បាល់​ទ្វីបអាស៊ី (AFC) តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន បានប្រកាសរក​ក្រុមហ៊ុន​សម្រាប់​ចូលរួម​ដេញថ្លៃ​គម្រោង​សាងសង់​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ទីលាន​នៃ​កីឡដ្ឋាន​ខេត្តកំពត​។​



​គម្រោង​របស់ AFC ដែល​អនុវត្ត​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (AFC) នឹងបំពាក់​នូវ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ (Floodlight System) កីឡដ្ឋាន​ខេត្តកំពត ដែល​ស្ថិតនៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត​។​

AFC បាន​អំពាវនាវ​ដល់​អ្នក​ចាប់អារម្មណ៍​ដេញថ្លៃ​ទាំងអស់​សម្រាប់​គម្រោង ផ្ញើរ​អ៊ី​ម៉ែ​ល​ទៅកាន់ ឲ្យ​បាន​មុន​ថ្ងៃ​ពុធ ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ៕


Tag:
 AFC
  កីឡដ្ឋាន​ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com