កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho គ្រោង​រៀបការ​ជាមួយ​មិត្តស្រី​ពីរ​នាក់​ក្នុងពេល​តែមួយ​
25, May 2018 , 9:54 am        
រូបភាព
​វីរបុរស Barcelona និង​ជម្រើសជាតិ​ប្រេ​ស៊ី​ល Ronaldinho ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មិត្តស្រី​ពីរ​នាក់​ក្នុងពេល​តែមួយ​នៅក្នុង​ខែសីហា ឆ្នាំ​២០១៨​ខាងមុខនេះ​។



​បើ​យោងតាម​គេហទំព័រ​របស់​ប្រេ​ស៊ី​ល O Dia អតីត​ខ្សែប្រយុទ្ធ Paris Saint-Germain នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ពីរ​នាក់​ក្នុងពេល​តែមួយ​ដែល​រួមមាន​នាង Priscilla Coelho និង Beatriz Souza នៅឯ​ភូមិគ្រឹះ​របស់គេ​ក្នុង​ទីក្រុង​រី​យូ ប្រទេស​ប្រេ​ស៊ី​ល​។​



​បុរស​វ័យ ៣៨​ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​សាង​ស្នេហា​ជាមួយ​មិត្តស្រី​នាង Coelho កាលពី​ឆ្នាំ​២០១៣ មុនពេល​ទាក់ទង​ជាមួយ​នាង Souza នៅ​ឆ្នាំ​២០១៦​។ អ្នក​ទាំងបី​នៅតែមាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​បើទោះបី​បាន​បង្កើត​ស្នេហា​ត្រីកោណ និង​បានរស់នៅ​ជាមួយគ្នា​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន​។​

​អ្នក​ទាំងបី​នាក់​បាន​ព្រមព្រៀងគ្នា​សម្រេច​រៀប​អាពាហ៍ពិពាហ៍​ជារួម​គ្នា​នៅ​ខែសីហា​ខាងមុខ ដែល​នេះ​នឹង​រំលង​ច្បាប់​ពា​ហ៍​ពិពាហ៍​របស់​ប្រេ​ស៊ី​ល​ដែល​ហាមឃាត់​ការរៀប​ការ​ប្រពន្ធ​ឫ​ប្តី​ច្រើន​៕


នាង Beatriz Souza


នាង Priscilla Coelho


Tag:
 បាល់ទាត់​
  Ronaldinho
© រក្សាសិទ្ធិដោយ thmeythmey.com