កីឡាអន្តរជាតិ
អន្តរជាតិ
Ederson បាន​កំណត់ត្រា​ក្នុងនាម​អ្នក​ទាត់​បាល់​ឆ្ងាយ​ជាងគេ​លើ​លោក​
26, May 2018 , 9:59 am        
រូបភាព
Ederson de Moraes អ្នកចាំទី​ដៃ​ទីមួយ​របស់ Manchester City ឈ្នះ​កំណត់ត្រា​ពិភពលោក​ពី Guinness World Records () ក្នុងនាម​ជា​អ្នក​ទាត់​បាល់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​ជាងគេ​បំផុត Longest Football Drop Kick​។



​អ្នកចាំទី​ដែល​លោក Pep Guardiola ទិញ​ពី Befica ក្នុងតម្លៃ​ថ្លៃ​បំផុត​នៅ​អង់គ្លេស កាលពី​ឆ្នាំមុន ទើបតែ​បាន​ជួយ Man City ឈ្នះ​ពានរង្វាន់​ក្របខណ្ឌ Premier League សម្រាប់​រដូវ​កាល​ដំបូង​របស់គេ ហើយ​ថែមទាំង​ឈ្នះ​កំណត់ត្រា​ពិភពលោក​មួយទៀត​ផង​។​

​លោក Adam Brown ត្រូវបាន​អញ្ជើញ​ធ្វើជា​អ្នក​កាត់សេចក្តី​របស់ Guinness World Records នៅឯ​កីឡដ្ឋាន Etihad ដើម្បី​ជា​សាក្សី​ថា Ederson ពិតជា​បាន​ទាត់​បាល់​បាន​ចម្ងាយ​ឆ្ងាយ​មែន​។​



​អ្នកចាំទី​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៤​ឆ្នាំ បាន​បង្កើត​ក​កំណត់ត្រា​ដ៏​អស្ចារ្យ​ដោយ​អាច​ទាត់​បាល់​បាន​ចម្ងាយ​រហូតដល់ ៧៥.៣៥ ម៉ែត្រ​ពី​ការព្យាយាម​ទាត់​តែ​បី​លើក​ប៉ុណ្ណោះ​។​
​កំណត់ត្រា​ពិភពលោក បានចែង​ពី​ច្បាប់​ដូច្នេះ ថា​ការទា​ត់បាល់​ត្រូវធ្វើឡើង​ពីក្រោយ​ខ្សែបន្ទាត់​ដែល​កំណត់​ឲ្យ​អ្នកចាំទី​ទាត់​បាល់ (Goal Kick) ហើយ​ជើង​មិនអាច​ឆ្លង​គំនូស​នោះទេ ។​
​ល្បឿន​ខ្យល់​ក៏ត្រូវ​គេ​យកមក​ពិចារណា​ផងដែរ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ឲ្យ​អ្នកប្រកួតប្រជែង ដោយ​ត្រូវបាន​គេ​កំណត់​ល្បើ​ន​មិន​លើសពី​៥​ម៉ែត្រ​ក្នុង​១​វិនាទី​។​

​ក្រៅពី​ពាន Guinness World Records នេះ Ederson ក៏បាន​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​ក្រុម​រហស្សនាម​មេឃ​ខៀវ​ក្នុងនាម​ជា​អ្នកចាំទី​ដែល​ការពារ​ពី​ការ​ស៊ុត​បញ្ចូល​ទី​១៦​លើក (16 Clean Sheet) បើ​ទោះ​ចាញ់​ម្ចាស់​ស្រោមដៃ​មាស David De Gea របស់ Manchester United ដែល​ធ្វើបាន​១៨​លើក​សម្រាប់​រដូវ​កាល ២០១៧-២០១៨ នេះ​៕






Tag:
 បាល់ទាត់​
  Ederson
  Guinness World Records
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com