អត្ថបទពាណិជ្ជកម្ម
គន្លឹះ​ណែនាំ​ពី​អ្នកជំនាញ ក្នុងការ​ស្នើសុំ​កម្ចី​ទិញ​ផ្ទះ ពី​ធនាគារ​!
25, May 2018 , 11:41 am        
រូបភាព
​ជាមួយនឹង​កំណើន​លូតលាស់​ដ៏​ល្អប្រសើរ​នៃ​សេដ្ឋកិច្ចកម្ពុជា យើង​សង្កេតឃើញថា វិស័យ​ធនាគារ​ក៏មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​។ ក្នុងនោះដែរ ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ធនាគារ​ដ៏​លេចធ្លោ និង​ជោគជ័យ​មួយ សម្រាប់​ធនាគារ​ជាច្រើន  ដោយសារ​តម្រូវការ​ទីផ្សារ​កើនឡើង​ឥតឈប់ឈរ ក្នុងចំណោម​អ្នក​ដែល​ត្រូវការ​គេហដ្ឋាន​ផ្ទាល់ខ្លួន​។​

​យ៉ាងណាមិញ មាន​ពលរដ្ឋ​មួយចំនួន​នៅមាន​ចម្ងល់​ខ្លះៗ ពី​ឥណទាន​គេហដ្ឋាន ដូចជា​ដំណើរការ​ស្នើសុំ​ឥណទាន អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​តម្រូវ​ជាដើម​។ ដើម្បី​យល់ដឹង​កាន់តែច្បាស់ យើង​បានធ្វើ​បទសម្ភាសន៍​ជាមួយ​លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

​អ្នករាយការណ៍​៖ សូម​ជម្រាបសួរ​លោកស្រី ហេង ធីតា ដែល​បានផ្តល់​កិត្តិយស សម្រាប់​ការផ្តល់​បទសម្ភាសន៍​នាពេលនេះ​! ជាបឋម សូម​លោកស្រី​ជួយ​ពន្យល់ និង​រៀបរាប់​ដោយ​សង្ខេប អំពី​ឥណទាន​គេហដ្ឋាន​!

​លោកស្រី ធីតា​៖ ចាស៎​! បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ធនាគារ​មួយ​ប្រភេទ ដែល​ជួយ​ឲ្យ​អតិថិជន ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ជាមុន សម្រាប់​យកទៅ​ទិញ​លំនៅស្ថាន​ណាមួយ ដោយ​មិនចាំបាច់​រង់ចាំ​ការ​សន្សំ​រាប់​ឆ្នាំ​នោះឡើយ​។ ឧទាហរណ៍​ថា គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​ចង់បាន​ផ្ទះ​សមរម្យ​មួយ សម្រាប់​កសាង​អនាគត​គ្រួសារ ប៉ុន្តែ​ពួកគេ​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទិញ​ផ្ទះ​នោះ​ភ្លាមៗ ដូច្នេះ​ឥណទាន​គេហដ្ឋាន គឺជា​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​វ័យឆ្លាត​មួយ នៅក្នុង​ជីវិត​គ្រួសារ​របស់​ពួកគេ នា​ដំណាក់កាល​នេះ​។ ក្រៅពីនេះ ឥណទាន​គេហដ្ឋាន​ក៏​ផ្តល់​ឲ្យ​អតិថិជន ដើម្បី​ទិញ​ផ្ទះ​បន្ត​ពី​គេ សម្រាប់​ការវិនិយោគ​ផងដែរ​។​



​អ្នករាយការណ៍​៖ តើ​ធនាគារ CIMB មាន​ចំណុច​អ្វី​ពិសេស ក្នុងនាម​ជា​ធនាគារ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ ក្នុងការ​ផ្តល់​ឥណទាន​គេហដ្ឋាន ដល់​អតិថិជន​?


​លោកស្រី ធីតា​៖ ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលមាន​វត្ត​មាននៅ​ជុំវិញ​តំបន់​អាស៊ាន ធនាគារ CIMB បាន​នាំយក​បទពិសោធន៍​ជោគជ័យ ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល ជាមួយនឹង​ផលិតផល​ឥណទាន ដែល​កាន់​តែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ មកកាន់​ប្រទេស​កម្ពុជា​។ យើង​ដឹង​ច្បាស់​ថា អតិថិជន​ជារឿយៗ​បារម្ភ​ពី​កម្ចី​រយៈពេល​យូរ ហើយ​វា​អាច​ចោទ​ជា​បញ្ហា ទៅដល់​គ្រួសារ​របស់​ពួកគេ បើសិនជា​មានរឿង​អ្វី​កើតឡើង ចំពោះ​ពួកគេ ដែលជា​បង្គោលគ្រួសារ​។ ដូច្នេះហើយ ក្នុង​ឆ្នាំ​២០១៧ ធនាគារ CIMB បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​តែមួយគត់ ដែល​បាន​បង្កើត​នូវ​ឥណទាន​គេហដ្ឋាន​មួយ​ប្រភេទ ភ្ជាប់​មកជា​មួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត ដោយ​ឥតគិតថ្លៃ រហូតដល់ ៥​ម៉ឺន​ដុល្លារ ដើម្បី​ការពារ​អនាគត​គ្រួសារ​ជាទី​ស្រឡាញ់​របស់​អតិថិជន​។ មិនតែប៉ុណ្ណោះ HomePro របស់​ធនាគារ CIMB មាន​ផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ត្រឹមតែ ៧,៩៩% ក្នុង​មួយឆ្នាំ ទំហំ​ឥណទាន​រហូតដល់​៨០% នៃ​តម្លៃ​គេហដ្ឋាន និង​រយៈពេល​ឥណទាន​រហូតដល់ ២០​ឆ្នាំ​ទៀតផង​។​

​អ្នករាយការណ៍​៖ តើ​ចំនួន​ប្រាក់ខែ​ប៉ុន្មាន​ទើប​សមរម្យ សម្រាប់​ស្នើសុំ​ឥណទាន​គេហដ្ឋាន​?

​លោកស្រី ធីតា​៖ តាមពិតទៅ ពុំមាន​ការកំណត់​ជាក់លាក់ សម្រាប់​ប្រាក់ចំណូល ឬ​ប្រាក់ខែ​របស់​អ្នកស្នើសុំ​ឥណទាន​នោះទេ​។ ធនាគារ CIMB សូម​ណែនាំ​ឲ្យ​អតិថិជន​ស្នើសុំ​ឥណទាន ក្នុង​ទំហំ​សមស្រប​មួយ ផ្អែកលើ​ប្រាក់ចំណូល​ជាក់ស្តែង​របស់​ពួកគេ​។ ឧទាហរណ៍​៖ បើ​អតិថិជន​ត្រូវមាន​ប្រាក់ចំណូល ឬ​ប្រាក់ខែ ប្រហែល ៧​រយ​ដុល្លារ នោះ​ពួកគេ​អាច​ស្នើសុំ​ឥណទាន​គេហដ្ឋាន រហូតដល់​៤​ម៉ឺន​ដុល្លារ ដែល​អាស្រ័យ​តាម​ការវាយតម្លៃ និង​រយៈពេល​នៃ​ឥណទាន​នោះ​។ ហើយ​បើ​ពួកគេ​ចង់បាន​ទំហំ​ឥណទាន​ច្រើនជាង​នេះ ពួកគេ​អាច​រួម​ចំណូល​គ្នា​ជាមួយ​ដៃគូ និង​សមាជិកគ្រួសារ​បាន​។ ធនាគារ CIMB តែងតែ​ស្វែងយល់ និង​ស្វែងរក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សមរម្យ​ណាមួយ ស្របតាម​តម្រូវការ​របស់​អតិថិជន​ជានិច្ច​។​

​អ្នករាយការណ៍​៖ តើ​អតិថិជន​គួរ​យល់ដឹង​លើ​ចំណុច​អ្វីខ្លះ មុននឹង​សម្រេចចិត្ត​ស្នើសុំ​ឥណទាន​?

​លោកស្រី ធីតា​៖ មុននឹង​សម្រេចចិត្ត​ស្នើសុំ​ឥណទាន​គេហដ្ឋាន​ពី​ធនាគារ អតិថិជន​គួរ​ដឹង​ច្បាស់ និង​សិក្សា​លម្អិត អំពី​បន្ទុក និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ ក្រោយពេល​ទទួលយក​ឥណទាន​រយៈពេល​យូរ​នោះ​។ ជាមួយគ្នានេះ ពួកគេ​ត្រូវមាន​ប្រាក់ចំណូល​គ្រប់គ្រាន់ និង​ទៀងទាត់ ព្រោះ​ពួកគេ​ត្រូវ​សង​ត្រឡប់​ប្រចាំខែ ទៅ​ធនាគារ​វិញ ក្នុង​រយៈ​១០ ទៅ​២០​ឆ្នាំ​។ ហើយ​អតិថិជន​ក៏​គួរ​ពិចារណា​ឲ្យ​បានច្បាស់លាស់ អំពី​ទីតាំង​នៃ​គេហដ្ឋាន ដែល​ពួកគេ​ចង់​ស្នើសុំ​ឥណទាន​ដើម្បី​ទិញ​នោះ​។ បើ​អតិថិជន​ជ្រើសរើស​ផ្ទះ​ត្រឹមត្រូវ ដែលមាន​ទីតាំង​ល្អ នោះ​ពួកគេ​នឹង​ទទួលបាន​ផលចំណេញ នាពេល​អនាគត​ផងដែរ​។ យ៉ាងណាមិញ អតិថិជន​មិនគួរ​ពាក់ព័ន្ធ​នឹង​ការរកស៊ី​លើ​អចលនទ្រព្យ ដែល​គិតថា​ចំណេញ​មួយ​ឆាវៗ​ឡើយ ព្រោះ​វា​អាចមាន​ហានិភ័យ​ខ្ពស់ ដល់​ពួកគេ​។​

​អ្នករាយការណ៍​៖ តើ​អតិថិជន​ត្រូវ​រៀបចំ​នូវ​ឯកសារ​តម្រូវ​អ្វីខ្លះ សម្រាប់​ការស្នើសុំ​ឥណទាន​?

​លោកស្រី ធីតា​៖ ដើម្បី​ស្នើសុំ​ឥណទាន​គេហដ្ឋាន ធនាគារ​តម្រូវ​ឲ្យ​អតិថិជន​ផ្តល់នូវ​ឯកសារ​សំខាន់ៗ​មួយចំនួន ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច | កិច្ចព្រមព្រៀង​ស្តីពី​ការលក់ និង​ទិញ​អចលនទ្រព្យ​នោះ ព្រមទាំង​លិខិតបញ្ជាក់​ពី​ចំណូល រួមមាន​លិខិតបញ្ជាក់​ពី​ការងារ បង្កាន់ដៃ​ប្រាក់ខែ របាយការណ៍​ធនាគារ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ជាដើម​។ ដើម្បី​អាច​ឲ្យ​ធនាគារ​ដំណើរការ​ពាក្យស្នើសុំ​ឥណទាន​គេហដ្ឋាន​ឆាប់រហ័ស យើង​លើកទឹកចិត្ត​ឲ្យ​អតិថិជន រៀបចំ​ឯកសារ​តម្រូវ​ទាំងអស់នោះ ទុកជាមុន​។​

​អ្នករាយការណ៍​៖ មុននឹង​សម្រេច​អនុម័ត​ឥណទាន ទៅ​ឲ្យ​អតិថិជន តើ​ធនាគារ​សិក្សា​លើក​ត្តា​សំខាន់ៗ​អ្វីខ្លះ​?

​លោកស្រី ធីតា​៖ ជាគោលការណ៍ ធនាគារ​នឹងសិក្សា​លើ​ចំណុច​ចម្បងៗ រួមមាន​៖

​ទី​១ គឺ​ធនាគារ​នឹងសិក្សា ដោយ​វាយតម្លៃ​លើ​លទ្ធភាព​សង​ត្រឡប់​របស់​អតិថិជន ទៅតាម​ទំហំ​ឥណទាន ដែល​ពួកគេ​ស្នើសុំ​នោះ ដើម្បី​ធានាថា ចំណូល​របស់​ពួកគេ​មាន​និរន្ត​ភាព ដែល​អាច​ទូទាត់​នឹង​ការសង​ឥណទាន​ប្រចាំខែ​បាន​។ ឧទាហរណ៍ បើ​អតិថិជន​ត្រូវ​សង​ត្រឡប់​ទៅ​ធនាគារ ៤០០​ដុល្លារ​ក្នុង​មួយខែ នោះ​គាត់​ត្រូវមាន​ចំណូល ឬ​ប្រាក់ខែ​យ៉ាងតិច ៨០០​ដុល្លារ​ក្នុង​មួយខែ​។​

​ទី​២ គឺ​ធនាគារ​ត្រូវ​ពិចារណា​លើ​គោលបំណង​នៃ​សំណើ​ឥណទាន​គេហដ្ឋាន​នោះ​។ គោលបំណង​ឥណទាន​គេហដ្ឋាន ដែល​អតិថិជន​អាច​ស្នើសុំ​បាន គឺ​រួមមាន​ការទិញ​គេហដ្ឋាន​ដែល​សង់​រួច​ស្រាប់ ទិញ​ដី​សម្រាប់​សាងសង់​គេហដ្ឋាន​ដោយ​ខ្លួនឯង និង​ទិញ​ខុន​ដូ​ជាដើម​។​

​ទី​៣ គឺ​ធនាគារ​នឹង​វាយតម្លៃ​លើ​ទ្រព្យ​ធានា​របស់​អតិថិជន​។ ជាទូទៅ ប្លង់រឹង​នៃ​ផ្ទះ​ដែល​ស្នើសុំ​ឥណទាន​ទិញ​នោះ នឹង​ក្លាយជា​ទ្រព្យ​ធានា​។ ប៉ុន្តែ​បើ​អតិថិជន​ស្នើសុំ​ឥណទាន ហើយ​ទិញ​ផ្ទះ​ណា​ដែលមាន​ប្លង់​ទន់ នោះ​ពួកគេ​ត្រូវមាន​ប្លង់រឹង​ផ្ទះ​ណា​ផ្សេង​មក​ដាក់ជំនួស​បាន​។ យ៉ាងណាមិញ បើ​អតិថិជន​ស្នើសុំ​ឥណទាន​ពី​បុរី​ដៃគូ​របស់​ធនាគារ CIMB ដូចជា​បុរី​ប៉េង ហួត និង​បុរី​ជីប ម៉ុង នោះ​ធនាគារ​អាច​ទទួលយក​ប្លង់​ទន់​សិន​បាន​។​

​អ្នករាយការណ៍​៖ សូម​អរគុណ​ដល់​ការបកស្រាយ​យ៉ាង​លម្អិត​របស់លោក​ស្រី​! ជា​ចុងក្រោយ តើ​លោកស្រី​មាន​ជា​មតិយោបល់ ឬ​មតិ​ផ្តាំផ្ញើ​អ្វីខ្លះ ដល់​សាធារណជន អំពី​ឥណទាន​គេហដ្ឋាន​?

​លោកស្រី ធីតា​៖ ចាស៎ សូម​អរគុណ​សម្រាប់​បទសម្ភាសន៍​នាពេលនេះ​! ជាការ​ពិតណាស់ ការទិញ​ផ្ទះ​គឺជា​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំធេង​មួយ នៅក្នុង​ជីវិត​របស់​យើង​។ ដូច្នេះ​យើង​ត្រូវ​គិតគូ​ឲ្យ​បានច្បាស់លាស់ ទៅលើ​ទីតាំង តម្លៃ លក្ខណៈសម្បត្តិ និង​ផលចំណេញ​នាពេល​អនាគត​ជាដើម មុននឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​ណាមួយ​។ ហើយ​ឥណទាន​គេហដ្ឋាន គឺជា​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ ដើម្បី​បង្គ្រប់​ប្រាក់​ទិញ​ផ្ទះ ដែល​យើង​ស្រឡាញ់​បាន​ឆាប់រហ័ស ជាជាង​ចំណាយពេល​យូរ​ឆ្នាំ ដើម្បី​សន្សំ​ប្រាក់​គ្រប់​ទិញ​ផ្ទះ​នោះ​។ ដូច្នេះ​យើង​ត្រូវ​ស្វែងរក​ធនាគារ​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ​មួយ សម្រាប់​ខ្លួនឯង និង​គ្រួសារ​ជាទី​ស្រឡាញ់​។ ជាមួយគ្នានេះ ធនាគារ CIMB មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​ផ្តល់នូវ​ការប្រឹក្សា​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​ល្អ​បំផុត​មួយ សម្រាប់​លោកអ្នក​។​



​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com