អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ណែនាំ Munny នៅក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ម៉ាក​សញ្ញា​ថ្មី​
25, May 2018 , 3:21 pm        
រូបភាព
​កាលពី​ថ្ងៃទី​២១ ខែឧសភា នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភោគី​ត្រា ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ឈានមុខ​គេ​នៅ​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី​ដំបូង​របស់ខ្លួន ជាមួយ​រូបរាង​ម៉ា​ស្ក​ត់ Munny​។

​ចាប់តាំងពី​ការបោះ​ទុនវិនិយោគ​លើ​ប្រព័ន្ធ​ទូរគមនាគមន៍​ប្រមាណ​ជាង ៩​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ក្លាយជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​និង លំដាប់ថ្នាក់​លេខ​១ ទៅលើ​គុណភាព​និង​បណ្តាញ​សេវា​គ្រប ដណ្តប់​ទូទាំងប្រទេស​កម្ពុជា​។ ជាងនេះទៅទៀត ក្រុមហ៊ុន​នាំមក​នូវ ភាព​កាន់តែ​ស្រស់ថ្លា កាន់តែ​ជិតស្និទ្ធ និង​កាន់តែ​រួសរាយ និង​ទាក់ទាញ​។ ទាំងអស់នេះ​គឺជា​អ្វីដែល​ក្រុមហ៊ុន​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​របស់ខ្លួន ហើយ Munny ត្រូវបាន​ជ្រើសរើស ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​បន្ត​នូវ​គុណ​តម្លៃ​នេះ​។

Munny គឺជា​និមិត្តរូប​ដែល​ក្រុម​ហ៊ិ​ន​មិត្ត​ហ្វូ​ន​បាន​ផ្តួចផ្តើមឡើង​ដែល​កើតចេញពី​និមិត្តសញ្ញា​របស់​មិត្ត​ហ្វូ​ន​។ Munny បាន​កំពុងតែ​ជួយ​មិត្ត​ហ្វូ​ន​អស់​រយៈពេល​ជាង​៩​ឆ្នាំ នៅ​កម្ពុជា ដែល​ជួយ​ណែនាំ​អតិថិជន ជាមួយនិង​តម្រូវការ​របស់​ពួកគេ​។ ឥលូវ​នេះ​គាត់​សម្រេចចិត្ត​ទៅ​ជួប​អតិថិជន​គ្រប់​ទីកន្លែង​។ Munny មានន័យ​ជា​ភាសារ​ខ្មែរ​ថា ជា​មនុស្ស​ឆ្លាត ជា​មនុស្ស​ដែល​ដឹង​រាល់​អ្វីៗ​ទាំងអស់ ហើយ​Munny ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល​គឺ ជា​អ្នក​យកចិត្តទុកដាក់​និង ជា​អ្នក​ច្នៃប្រឌិត​ខ្ពស់​៖

-​    ​ការយកចិត្តទុកដាក់​៖ គឺ​គាត់​ស្តាប់ ស្វែងយល់ និង​ជួយ​អតិថិជន​ទៅវិញទៅមក គ្រប់គ្នា​ទាំងអស់ ដើម្បី​ផ្តល់នូវ សេវា​ដ៏​សមស្រប​មួយ​ដែលជា​តម្រូវការ​របស់​អតិថិជន ហើយ​វា​ក៏​មានន័យថា​ជា​ទំនួល​ខុសត្រូវ​នៅក្នុង​សង្គម​ផងដែរ​។
-​    ​អ្នក​ច្នៃប្រឌិត​៖ មានន័យថា​ជា​អ្នក​ឈានមុខ​គេ​នៅក្នុង​ការអនុវត្ត​ព្រមទាំង​ការគោរព និង​ទទួលយក​គ្រប់​យោបល់​ទាំងអស់ ទោះបី​បញ្ហា​កើតចេញ​មកពី​ទីណា​ក៏ដោយ ថ្មី ឬ​ចាស់ ដូច្នេះហើយ​Munny ផ្តល់នូវ​ភាព​ប្លែក ហើយ​ផ្តល់​សេវាកម្ម​និង​ផលិតផល​បាន​យ៉ាង​ល្អ ជូន​គ្រប់​អតិថិជន​ទាំងអស់​។​

​រូបរាង​លក្ខណៈ​របស់ Munny
Munny គឺ​នៅ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា មានន័យថា គាត់​រស់នៅ​ដោយ​គ្មាន​ភាព​បំភាន់​និង​ការ​ក្លែងបន្លំ​, គេ​ផ្តោតទៅលើ​ភាពជាក់ស្តែង ច្បាស់លាស់ គាត់​ជា​អ្នក​ជួយ​យកអាសារ សាមញ្ញ និង​ជា​មិត្ត​ជិតស្និទ្ធ និង​ប្រាកដនិយម​ទៅគ្រប់ៗ​គ្នា​។ ហើយ​គាត់​គឺជា «​បងប្រុស​» ពិតប្រាកដ​សម្រាប់​អ្នក​រាល់គ្នា​ផងដែរ​៖



-​    ​មិត្ត​ជិតស្និត​៖ គាត់​ជា​បុគ្គល​ដែល​នៅ​ជិតដិត​ជាង​មិត្តភក្តិ​ជិតស្និទ្ធ​របស់​អ្នក​ទៅទៀត​។ ជា​បងប្រុស​ធំ​ដែល​តែងតែ​ស្តាប់​នឹង​យល់​អ្នក​រាល់គ្នា​។​
-​    ​អ្នក​ជួយ​យកអាសារ​៖ គាត់​គឺ​ពិតជា​ត្រៀមខ្លួន និង​ស្រលាញ់​នូវ​ការជួយ ផ្តល់​ដំបូន្មាន​ដ៏​មានន័យ និង​ចូលរួម​គ្រប់​សកម្មភាព​។ គាត់​ពិតជា​អន្ទះសារ​និង​សប្បាយចិត្ត​ក្នុង​ជួយ​មនុស្ស​គ្រប់គ្នា ចេញពី​បញ្ហា​តូច​បំផុត​។​
-​    ​បុគ្គល​ដែល​ឆ្លាត​បំផុត​៖ គាត់​គឺ​ពិតជា​អស្ចារ្យ ម្ខាង​គាត់​ឆ្លាត មានចំណេះដឹង​ខ្ពស់ និង​ម្ខាង​ទៀត​គាត់​កំប្លែង និង​កម្សាន្ត​។ ដែល​នេះ​ធ្វើ​ឲ្យ​គាត់​ជា​បុគ្គល​ដែល​ទាក់ទាញ​បំផុត និង​ធ្វើ​ឲ្យ​គាត់​ក្លាយជា​អ្នកនាំពាក្យ​ដ៏​ច្នៃប្រឌិត​។​
-​    ​ជា​បុគ្គល​សាមញ្ញ​៖ គាត់​មិន​បង្ហាញ​ពី​ភាព​និយាយ​ច្រើន ប៉ុន្តែ​គាត់​នឹង​និយាយ​នូវ​អ្វីដែល​គាត់​មាន ដូចជា​រូបរាង​របស់គាត់
Munny ឆ្ពោះទៅកាន់​ជីវិត​ថ្មី កាន់តែ​ទាន់សម័យ​

Munny គឺជា​អ្នក​ត​ភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​បំផុត រវាង​មិត្ត​ហ្វូ​ន និង​អតិថិជន​។ Munny ដើរតួនាទី​ជា​អ្នកភ្ជាប់ យល់​ពី​មិត្ត​ដែល​តែង​ស្តាប់​ទៅនឹង​តម្រូវការ​អតិថិជន និង​យល់​កាន់តែច្បាស់​នូវ​អ្វីដែល​ពួកគេ​ត្រូវការ ផ្តល់នូវ​ភាពច្បាស់លាស់ គ្រប់​អ្វីៗ​ទាំងអស់​ដែល​អ្នកត្រូវការ​។ គាត់​នឹង​ជួយ​មិត្ត​ហ្វូ​ន​ដើម្បី​រួមចំណែក ជិវិត​ដ៏​ទាន់សម័យ និង​រួសរាយ​ជូន​ដល់​គ្រប់ៗ​គ្នា​នៅ​កម្ពុជា ប្រកបដោយ​ភាព​សកម្ម​និង​ច្នៃប្រឌិត​។

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com