កំណាព្យ
ពីនេះ ពីនោះ
Why?
26, May 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ផ្កាឈូក​រីក​

-​ម្តេច​ឥឡូវ អ្នក​សក់ស្កូវ ត្រូវ​កំដរ​
​ម្តេច​ឥឡូវ អ្នក​សក់ស ជួយ​មើលថែ​
​ម្តេច​ឥឡូវ ច្រើនតែ​ឪ ហើយ​និង​ម៉ែ​
​ម្តេច​ឥឡូវ ចាស់​ដង្ហែ ក្មេង​បូជា​?

-​ស្រុក​ចម្រើន កើន​ទ្រព្យា ជា​លំដាប់​
​ស្រុក​ចម្រើន ក្មេង​បែរ​ស្លាប់ មុន​ជរា​
​ស្រុក​ចម្រើន ម្តេច​ក្មេង​ខ្លះ មិនសូវ​ជា​
​ស្រុក​ចម្រើន ក្មេង​មាន​ពៀរ ជីវិត​ខ្លី​?

-​ឬក៏​កម្ម ចាំ​ឲ្យ​ផល ដល់​អ្នកខ្លះ​
​ឬក៏​កម្ម មិន​ស្តាប់​ចាស់ ទាំងប្រុស​ស្រី​
​ឬក៏​កម្ម ព្រោះ​ផឹកស៊ី  មិន​ដឹងអី​
​ឬក៏​កម្ម ទើប​ក្មេងខ្ចី បង់​សង្ខារ ?


© រក្សាសិទ្ធិដោយ thmeythmey.com