ជាតិ
ចិន​បានផ្តល់​ថវិកា ២,៥​លាន​ដុល្លារ ក្នុងការ​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា
27, May 2018 , 7:59 am        
រូបភាព
រូបពីទំព័រហ្វេសបុក HENG Ratana
រូបពីទំព័រហ្វេសបុក HENG Ratana
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានទទួល​ថវិកា​ចំនួន ២,៥​លាន​ដុល្លារ ដែលជា ជំនួយឥតសំណង​រប​ស់​រដ្ឋាភិបាល​ចិន​។ ថវិកា ដែល​ចិន​ផ្តល់​ឲ្យ​នេះ គឺ​ក្នុង​គម្រោង​លុបបំបាត់​មីន​នៅ​កម្ពុជា សម្រាប់​រយៈពេល​១​ឆ្នាំ ដែល​ត្រូវអនុវត្ត​ពី​ខែឧសភា ឆ្នាំ​២០១៨ ដល់ ខែឧសភា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​CMAC ចុះ​ថ្ងៃទី​២៤ ខែឧសភា​។



​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​បញ្ជាក់ថា ថវិកា​ដែល​ចិន​ផ្តល់​ឲ្យ​CMAC គឺ​ស្ថិតនៅ​ក្នុងការ គាំទ្រ​សកម្មភាព​ការងារ​សំខាន់ៗ​៣ រួមមាន​៖ ទី​១/ បោសសំអាត​មីន  និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង សៀមរាប និង​ខេត្តកំពង់ធំ ព្រមទាំង​អន្តរាគមន៍​ចាំបាច់ និង​តម្រូវការ​បន្ទាន់ ទៀតផង​ស​។ ទី​២/ ស្រាវជ្រាវ​ព័ត៌មាន​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​ខេត្ត​ជាប់​បឹង​ទន្លេសាប ចំនួន​៨៤០​ភូមិ​។  ទី​៣/ ពង្រឹងសមត្ថភាព​ជំនាញ​កំចាត់មីន នៃ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន និង​មណ្ឌល​សុនខ​ហិត​មីន​៕




Tag:
 CMAC
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com