ពីនេះ ពីនោះ
រូបត្លុក
នៅក្នុង​ក្រុមហ៊ុន​៖ អ្នកមាន​ពឹង​អ្នកក្រ​, អ្នកក្រ​ពឹង​អ្នកមាន​
27, May 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តាមពិត នៅក្នុង​គំនិត​ជំនួញ ថៅកែ និង​បុគ្គលិក ប្រៀប​បីដូច​ជា​សាំង និង​រថយន្ត​។ មាន​រថយន្ត អត់​សាំង មិនអាច​ដំណើរការ​បានឡើយ​។ មាន​សាំង អត់​រថយន្ត ក៏​មិនអាច​ធ្វើដំណើរ​បានដែរ​។



​បើទោះបី​គំនិត​នេះ​បង្កប់​អត្ថន័យ​ល្អ​យ៉ាងណាក្តី ក៏​ថៅកែ និង​បុគ្គលិក​នៅតែ​គិតថា ភាគី​នីមួយៗ​មានតម្លៃ​ជាង​ជាង​ភាគី​មួយទៀត​។ ថៅកែ តែងតែ​គិតថា ពួកគេ​ជា​អ្នកបង្កើត​ការងារ​ឲ្យ​បុគ្គលិក ពួកគេ​ជា​អ្នកផ្តល់​ប្រាក់ខែ​ឲ្យ​បុគ្គលិក​រស់ ដូច្នេះ ពួកគេ​មានតម្លៃ​ជាង​។ តែ​បុគ្គលិក​វិញ គិតថា ពួកគេ​ជា​អ្នកធ្វើ​ឲ្យ​ក្រុមហ៊ុន​ចំណេញ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដំណើរការ​រាល់ថ្ងៃ ដូច្នេះ ពួកគេ​ជា​អ្នកមាន​តម្លៃ​ជាង​។

​សរុបសេចក្តី​មក នៅក្នុង​ដំណើរការ​ក្រុមហ៊ុន បុគ្គលិក និង​ថៅកែ មានតម្លៃ​ស្មើរ​គ្នា​។ គ្មាន​ភាគី​ណាមួយ​, ក្រុមហ៊ុន​មិនអាច​ដំណើរការ​បានឡើយ​។ អ្នកមាន​ពឹង​អ្នកក្រ អ្នកក្រ​ពឹង​អ្នកមាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com