ជាតិ
សេដ្ឋកិច្ច
អគារវឌ្ឍនៈ ត្រូវសម្ពោធជាផ្លូវការ រូបពីទំព័រហ្វេសបុករបស់សម្តេច ហ៊ុន សែន
× ភ្នំពេញ៖ អគារវឌ្ឍនៈ ដែលជាអគារពាណិជ្ជកម្មចម្រុះសម្បូរបែប នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវសម្ពោធជាផ្លូវការ នៅថ្ងៃទី២៦ខែឧសភានេះ។ បើតាមលោកស្រី ឈុន លាង សហស្ថាបនិកក្រុមហ៊ុនវឌ្ឍនៈ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះត្រូវបានសាងសង់ដោយចំណាយទុនសរុបចំនួន ២៥០លានដុល្លារ។
អគារវឌ្ឍនៈមានកម្ពស់ ៣៩ជាន់ ស្មើនឹង ១៨៦ម៉ែត្រ។ អគារវឌ្ឍនៈនេះ ជាអគារពាណិជ្ជកម្ម និងបណ្ដុំសេវាកម្មចម្រុះជាច្រើន ដូចជា ទីតាំងសម្រាប់ការប្រើប្រាស់ជាការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប។
ទន្ទឹមគ្នានឹងសម្ពោធអគារវឌ្ឍនៈនេះ សណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood ក៏នឹងត្រូវបើកដំណើរការ នៅជាន់ទី៣៩ ក្នុងអគារមួយនេះផងដែរ៕
Tag:
អគារវឌ្ឍនៈ
អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com