ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ព្រឹត្ដិការណ៍ជិះកង់ដើម្បីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាឆ្នាំទី៥ មានអ្នកចូលរួមជាង ៨០០នាក់ និងរកថវិកាបានជាង ២ម៉ឺនដុល្លារ
27, May 2018 ,
1:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ព្រឹត្តិការណ៍ជិះកង់រកមូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាឆ្នាំទី៥ ត្រូវបានរៀបចំនៅព្រឹកថ្ងៃទី២៧ ខែឧសភា។ ព្រឹត្តិការណ៍នៅឆ្នាំនេះមានអ្នកចូលរួមយ៉ាងផុសផុល ដែលតួលេខពីអ្នកគ្រប់គ្រងព្រឹត្តិការណ៍នេះ បានបង្ហាញថាមានអ្នកចូលរួមទាំងអស់សរុបចំនួន ៨៥៥នាក់ និងរកថវិកាចូលមូលនិធិបានចំនួនជាង ២ម៉ឺនដុល្លារ។
ក្បួនជិះកង់បន្តកន្ទុយគ្នានៅលើដងវិថីសំខាន់ៗក្នុងក្រុងសៀមរាប ហើយអ្នកជិះកង់មានឯកសណ្ឋានដែលបង្ហាញថា ជាក្រុមអ្នកជិះកង់សម្រាប់ព្រឹត្តិការណ៍រកមូលនិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ នេះជាឆ្នាំទី៥ហើយ ដែលក្រុមអ្នកជិះកង់ដើម្បីសហគមន៍នៅក្រុងសៀមរាប បានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងបំណងរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងព្យាបាលកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃ។
លោក គិម ប៊ុនថាន់ ប្រធានក្រុមអ្នកជិះកង់ដើម្បីសហគមន៍បានឱ្យដឹងថា លោកមានចិត្តសប្បាយរីករាយ ព្រោះឃើញអ្នកចូលរួមនៅឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកបន្ថែមថា តាមគម្រោងឆ្នាំនេះគ្រោងមានអ្នកចូលរួមតែ៨០០នាក់ប៉ុណ្ណោះ តែជាក់ស្ដែងចំនួនមានការកើនឡើងលើសចំនួនកំណត់ តែយ៉ាងណា ក្រុមការងាររបស់លោកអាចគ្រប់គ្រងបរិមាណអ្នកចូលរួមបានយ៉ាងល្អប្រសើរបំផុត។ ជាមួយគ្នានេះ តាមការបញ្ជាក់របស់លោក គិម ប៊ុនថាន់ ថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំនេះ គឺមានជាង ២ម៉ឺនដុល្លារ ដែលវាបានមកពីការជួយឧបត្ថម្ភពីបណ្តាក្រុមហ៊ុននានា រួមនឹងថ្លៃចុះឈ្មោះពីអ្នកចូលរួមផងដែរ។
លោកតា ឆេង សារ៉េត ដែលខំជិះកង់ពីក្រុងប៉ោយប៉ែត ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍មនុស្សនៅឆ្នាំនេះ បានឱ្យដឹងថា លោកនិងក្រុមអ្នកជិះកង់នៅប៉ោយប៉ែតបានធ្វើដំណើរដោយជិះកង់ពីម៉ោង៥ព្រឹក និងមកដល់សៀមរាបនៅម៉ោង៥ល្ងាច។ លោកថា កីឡាជិះកង់បានជួយលោកតាកាត់បន្ថយចូលមន្ទីរពេទ្យ ដែលពីមុនជាញឹកញាប់លោកតាតែងមានជំងឺ និងចូលព្យាបាលនៅមន្ទីរ តែក្រោយពេលទម្លាប់ជិះកង់មក ជំងឺទាំងនោះហាក់មានភាពធូរស្បើយច្រើន។
លោកតា សារ៉េត បានស្នើឱ្យពលរដ្ឋទាំងអស់ងាកមកចាប់អារម្មណ៍ជាមួយកីឡាជិះកង់ ព្រោះថាវាបានជួយដល់សុខភាពច្រើន និងអាចការពារយើងពីការបង្កជំងឺផ្សេងៗផងដែរ។ តាមរយៈការជិះកង់រកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផានេះ លោកតា សារ៉េត ពន្យល់ថា វាជាចំណែកមួយដែលអាចឱ្យលោកមានឱកាសជួយសង្គមជាតិ តួយ៉ាងជួយមន្ទីរពេទ្យដែលតែងតែព្យាបាលកុមារក្រីក្រកម្ពុជាដោយពុំគិតថ្លៃ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គន្ធបុប្ផា
កង់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម