ជាតិ
សង្គមជាតិ
ផ្ទះជាង៣០០ខ្នង នៅកំពង់ចាម និងជាង៦០ខ្នងនៅព្រៃវែង បានខូចខាតដោយសារខ្យល់កន្ត្រាក់ រូបពីអគ្គស្នងការនគរបាលជាតិ
× ផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ចំនួន១៨ខ្នង បានរលំនិង២៩៩ខ្នង ទៀត បានរបើកដំបូល ដោយសារតែភ្លៀងនិងខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។ នេះជាការអះអាងរបស់លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក កែវ វី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ប្រជាពលរដ្ឋ២នាក់ បានរងរបួស ដោយសារតែគ្រោះមហន្តរាយនេះ។ លោក បន្ថែមថា លោក មិនទាន់ទទួលបានរបាយការណ៍ផ្លូវការនោះទេ ជុំវិញផ្ទះរបស់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង ដែលរងការខូចខាត។
ប៉ន្តែ អ្នកនាំពាក្យរូបនេះ បានទទួលព័ត៌មានតាមទូរសព្ទ ដោយដឹងថាផ្ទះរបស់ប្រជាពលរដ្ឋចំនួន៦៨ខ្នង នៅស្រុកកំចាយមារ ខេត្តព្រៃវែង បានខូចខាត ដោយសារតែគ្រោះធម្មជាតិ។
លោក និយាយយ៉ាងដូច្នេះថា៖«ឲ្យតែមានហេតុការណ៍កើតឡើង កងកម្លាំង តែងចុះទៅធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។ តាមខេត្ត មានសាខាកាកបាទក្រហម ដែលអាចផ្តល់ជំនួយភ្លាមៗ»៕
Tag:
គ្រោះធម្មជាតិ
ខ្យល់កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com