អត្ថបទពាណិជ្ជកម្ម
ទីបំផុត vivo V9 បាន​បញ្ចេញ​ពណ៌​ក្រហម​ថ្មី​ដែលជា​ជម្រើស​យ៉ាង​សក្តិសម​សម្រាប់​អ្នក​ស្រឡាញ់​ភាព​ឡូយឆាយ​!
26, May 2018 , 1:00 pm        
រូបភាព
​ក្រោយពី vivo V9 ទទួលបាន​ជោគជ័យ ច្រើន​នៅក្នុង​ទីផ្សារ មួយរយៈ​ពេល​ហើយ​នោះ ទីបំផុត​ស្មា​ត​ហ្វូ​ន​មួយ​នេះ ក៏​នឹងមាន​បន្ថែម​ជម្រើស ពណ៌​ក្រហម​ដែលជា​ការ បំបែក​កំណត់ត្រា​ពណ៌​ដំបូង ដែលមាន​នៅលើ ស្មា​ត​ហ្វូ​ន​របស់ខ្លួន នៅក្នុងពេល​ឆាប់ៗ​ផងដែរ​។ នេះ​ជា​ដំណឹង​ដ៏​ល្អ មួយ​សម្រាប់​ប្រិយមិត្ត ដែលជា​អតិថិជន របស់ vivo និង​ជា Red Lover ផងដែរ​។​

vivoV9 ក្រហម​មើល​ពិតជា​មាន​ភាព​ទាក់ទាញ ស្រស់ស្អាត ឆើតឆាយ ទាន់សម័យ និង​ភាព​ស៊ីវីល័យ បើ​ចាប់​កាន់​នៅក្នុង​ដៃ មើល​មក​ពិតជា មាន​ភាពថ្លៃថ្នូរ​ជាមួយ និង​ម៉ូ​ឌែ​ល​ថ្មី​របស់ vivoV9 ក្រហម​មួយ​នេះ ។​



​បើ​យោងតាម​ប្រភព​ច្បាស់ការ​ពី vivo Cambodia នោះ ក្រុមហ៊ុន​នឹង​នាំចូល ម៉ូ​ឌែ​ល V9 ពណ៌​ក្រហម​ចូលទៅ ក្នុង​ទីផ្សារ​កម្ពុជា នៅក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខនេះ ហើយ vivo ក៏មាន​ជំនឿ​មុតមាំ​ផងដែរ​ថា អតិថិជន​របស់ខ្លួន​នឹង ពេញចិត្ត​សម្រាប់​ដំណឹង ក៏ដូចជា​ការគាំទ្រ ពណ៌​ក្រហម​នេះ មិន​ចាញ់​ពណ៌​មាស ឬ​ពណ៌​ខ្មៅ​នោះឡើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា សន្ទុះ​នៃ​ប្រជាប្រិយភាព របស់​ស្លាក​សញ្ញា vivo នៅក្នុង​ប្រទេស​កម្ពុជា​យើង មានការ​កើនឡើង​គួរ ឲ្យ​កត់សម្គាល់ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន ឈាន​ជើង​ចូលក្នុង ទីផ្សារ​ស្មា​ត​ហ្វូ​ន​មួយ​រយៈពេល​ខ្លី​កន្លងមក ដែល​នេះ​អាច​និយាយ បាន​ថា​ការគាំទ្រ​នេះ មកពី​ស្មា​ត​ហ្វូ​ន​របស់ vivo មានគុណ​ភាពល្អ ការ​ឌី​ហ្សា​ញ​រូបរាង ដ៏​ស្រស់ស្អាត កាមេរ៉ា​ល្អ មុខងារ​សម្បូរបែប និង​ជាពិសេស​នោះ វា​ត្រូវបាន​វេច​ខ្ចប់ ជាមួយ​តម្លៃ​ដ៏​សមរម្យ​ផងដែរ​៕



(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com