ជាតិ
រ៉​ម៉ា​ទ​ន​៖ សាសនិក​ឥស្លាម​ប្រមាណ​៥០០០​នាក់​គ្រោង​ចូលរួម​ក្នុង​ពិធី​អាហារ​ស្រាយ​បួស​ជាមួយ​នាយករដ្ឋមន្ត្រី​
28, May 2018 , 8:39 am        
រូបភាព
​ដូច​រាល់​ឆ្នាំ ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​ពី​ការរៀបចំ​កម្មវិធី​ពិសារ​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​។ នៅ​ឆ្នាំនេះ កម្មវិធី​នឹងត្រូវ​រៀបចំ​នៅ​ថ្ងៃទី​២៩ ឧសភា នៅ​សាល​មហោស្រព​កោះ​ពេជ្រ ជាទី​ដែល​ធ្លាប់​រៀបចំ​ពិធី​នេះ​រយៈពេល​៤​ឆ្នាំកន្លងមក​។​



​លោក សុះ មុះ​សិន ក្រុមការងារ​រៀបចំ​ពិធី​អាហារ​ស្រាយ​រវាង​រាជរដ្ឋាភិបាល និង​សាសនិក​ឥស្លាម​ទូទាំងប្រទេស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី​២៤ ឧសភា​ថា ក្រុមការងារ​បានសម្រេច​យក​ថ្ងៃទី​២៩ ឧសភា សម្រាប់​ការជួបជុំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល ជាមួយ​សាសនិក​ឥស្លាម ដើម្បី​ទទួលទាន​អាហារ​ស្រាយ​បួស​រួមគ្នា​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​។ លោក​បន្ថែមថា តាម​គម្រោង​អាច​នឹងមាន​សាសនិក​ឥស្លាម​ប្រមាណ​ជិត​៥០០០​នាក់ គឺ​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំមុន​ដែរ​។​

​គួរ​បញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានរៀបចំ​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​រួមគ្នា​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា​។ នៅក្នុង​ពិធី​នោះ មានការ​ចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់ ភ្ញៀវ​ទូត ភ្ញៀវ​អន្ដរជាតិ សមាគម ក្រុមហ៊ុន ព្រមទាំង​សាសន​ឥស្លាម​មកពី​បណ្ដា​ខេត្ត​ក្រុង​នានា​នៅ​កម្ពុជា​៕


Tag:
 ​រ៉​ម៉ា​ទ​ន
© រក្សាសិទ្ធិដោយ thmeythmey.com