កីឡាជាតិ
ជាតិ
កីឡាជាតិ៖ ភ្នំ​​​ពេញកំ​​ពុងនាំ​​​មុខគេ​​​លើតា​​​រាងមេ​​​ដាយ
28, May 2018 , 8:13 am        
រូបភាព
ដោយ:
​ក្រោយ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ផ្លូវការ​កាលពី​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៨ ប្រភេទ​កីឡា​មួយចំនួន​បានចាប់ផ្តើម​ប្រកួត​ជា​បណ្តើរៗ​។ គិត​ត្រឹម​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៨ ក្រុម​កីឡាករ​របស់​រា​ជ​ធានី​ភ្នំពេញ​កំពុង​ឈរ​កំពូល​តារាង​មេដាយ​ជា​បណ្តោះអាសន្ន ដោយមាន​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​។ ដោយឡែក ខេត្ត​ចំនួន​៤​រួមមាន​ប៉ៃលិន មណ្ឌល​គី​រី រតនគីរី និង​ក្រចេះ​មិនទាន់​ដណ្តើមបាន​មេដាយ​ឡើយ​។​

 
​គិត​ត្រឹម​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៨ ក្រុម​អត្ត​ព​លិ​ក​របស់​រាជធានី​ភ្នំពេញ​បាន​ឡើងឈរ​កំពូល​តារាង​មេដាយ​ជា​បណ្តោះអាសន្ន ក្រោយ​ឈ្នះ​មេដាយមាស​១៥ ប្រាក់​១២ និង​សំរឹទ្ធ​៧​។ រីឯ​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ឈរ​លេខ​រៀង​ទី​២ បន្ទាប់ពី​ពួកគេ​ឈ្នះ​មេដាយមាស​១៣ ប្រាក់​៨ និង​សំរឹទ្ធ​៩ ខណៈ​អត្ត​ព​លិ​ក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រោយ​ឈ្នះ​មេដាយមាស​៥ ប្រាក់​៤ និង​សំរឹទ្ធ​១ ឈរ​លេខ​រៀង​ទី​៣​។ ចំណែក​ក្រសួងការពារជាតិ​ឈរ​លេខ​រៀង​ទី​៤​ជាមួយ​មេដាយមាស​៥ ប្រាក់​១ និង​សំរឹទ្ធ​២​។ 
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ក្នុងចំណោម​២៨​ក្រសួង រាជធានី​-​ខេត្ត លើកលែងតែ​អត្ត​លិ​ក​មកពី​ខេត្ត​ភាគ​ឦសាន​ចំនួន​៤​ប៉ុណ្ណោះ ដែល​មិនទាន់​ដណ្តើមបាន​មេដាយ ក្រៅពីនេះ​សុទ្ធ​តែមាន​មេដាយ​ក្នុង​ដៃ​រៀងៗ​ខ្លួន​។ ខេត្ត​គ្មាន​មេដាយ​ទាំង​៤​នោះ​រួមមាន​ប៉ៃលិន ក្រចេះ រតនគីរី និង​មណ្ឌល​គី​រី​។ តែ​យ៉ាងណា យើង​មិនទាន់​បានដឹង​ហេតុផល​ច្បាស់លាស់​នៅឡើយ​ពាក់ព័ន្ធ​នឹង​ហេតុ​ទាំង​៤​នេះ អាចមកពី​អត្ត​ព​លិ​ក​របស់​ខេត្ត​ទាំងនេះ​មិនទាន់​ប្រកួត ឬ​យ៉ាងណា​នោះទេ​? ម្យ៉ាងទៀត​នៅមាន​ប្រភេទ​កីឡា​ជាច្រើន​ដែល​មិនទាន់​ចាប់ផ្តើម​ប្រកួត​៕







Tag:
 កីឡា​ជាត​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com