ជាតិ
សមត្ថកិច្ច ចាប់បាន​រថយន្ត ដែល​ដឹក​សត្វ​អ​ន្ស​ង​​៧០​ក្បាល និង​អណ្តើ​កជាង​៦០០​ក្បាល​
28, May 2018 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​សមត្ថកិច្ច ចាប់បាន​រថយន្ត​មួយ ដែល​ដឹក​សត្វព្រៃ​២​ប្រភេទ គឺ​សត្វ​អ​ន្ស​ង​​៧០​ក្បាល និង​សត្វ​អណ្តើ​កជាង​៦០០​ក្បាល ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា តាម​ច្រករបៀង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨​។ នេះ​បើតាម​អ​គ្ន​ស្នងការ​នគរបាលជាតិ​។



​សមត្ថកិច្ច ចាត់ទុក​ការនាំ​ចូល​សត្វព្រៃ ថា​ជា​អំពើ​ខុសច្បាប់​។ អគ្គស្នងការ​នគរ​ល​បាល​ជាតិ បាន​ចុះផ្សាយ​ថា សត្វព្រៃ​ទាំងនោះ ត្រូវបាន​ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​យកទៅ​ប្រលែង​នៅ​កន្លែង​មាន​សុវត្ថិភាព​។

​ចំណែក​អ្នកបើករថយន្ត​ម្នាក់​ឈ្មោះ  សោម កែវ ត្រៀម​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ លោក សោម កែវ សារភាព​ប្រាប់​សមត្ថកិច្ច​ថា លោក ស៊ីឈ្នួល​បើករថយន្ត​ដឹក​សត្វព្រៃ ឲ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ ជី​ម និង​ឈ្មោះ ភ័ណ នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​៕

អត្ថបទទាក់ទង



Tag:
 សត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com