ពីនេះ ពីនោះ
ត្រីប៉ាវ៉ាមុខមួយត្រីប៉ាវ៉ា ពង-កូននៅភាគកណ្តាលនៃទន្លេសេកុង ក្នុងប្រទេសកម្ពុជា ត្រីប៉ាវ៉ា នៅខេត្តក្រចេះ។ រូបភាព៖ Thach Phanara
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅពាសពេញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងអាងទន្លេចៅប្រាយ៉ា និងក្នុងអាងទន្លេមេគង្គជាដើម។
ត្រីប៉ាវ៉ា មានឈ្មោះវិទ្យាសាស្ត្រ (Labeo pierrei) ។ ត្រីប្រភេទនេះ មានប្រវែងដងខ្លួនអតិបរមា ៩០ស.ម។ ត្រីប៉ាវ៉ា មានរស់នៅពាសពេញតាមដងទន្លេមេគង្គ ត្រីប៉ាវ៉ា ទន្លេ និងស្ទឹងធំៗ ព្រមទាំងទន្លេស៣ គឺសេកុង សេសាន និងស្រែពក ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា និងតាមដងទន្លេមេ ភាគខាងត្បូងនៃប្រទេសឡាវ ភាគខាងជើងនៃខេត្តក្រចេះ ភាគខាងត្បូងនៃប្រទេសថៃ និងនៅទន្លេដុងណៃ ក្នុងប្រទេសវៀតណាមផងដែរ។ ត្រីប្រភេទនេះ ជាប្រភេទត្រីធ្វើចរាចរផ្លាស់ទី។ កូនតូចៗ របស់វា បានធ្វើចរាចរចេញពីទន្លេស៣ ចូលទៅក្នុងទន្លេមេគង្គ ឆ្ពោះទៅព្រំប្រទល់នៃខេត្តក្រចេះ និងស្ទឹងត្រែង បន្ទាប់មក ត្រឡប់ទៅភាគខាងត្បូងនៃប្រទេសឡាវ និងភាគខាងជើងនៃប្រទេសថៃ ដើម្បីរកចំណី។ ពួកវាស៊ីស្លែដែលដុះលើផ្ទាំងថ្ម នៅក្នុងទឹកជា អាហារ។ ត្រីប៉ាវ៉ា ពង-កូននៅភាគកណ្តាលនៃទន្លេសេកុង ក្នុងខែកក្កដា ដល់ខែសីហា នៅតាមព្រៃលិចទឹក កន្លែងទឹកជួរ និងជាប្រភេទត្រីដែលពងបណ្តែតតាមចរន្តទឹកហូរ ជាពិសេសនៅតំបន់មេគង្គលើ ចាប់ពីក្រុងក្រចេះដល់ព្រំប្រទល់ប្រទេសឡាវ។
ត្រីប៉ាវ៉ា ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Vulnerable) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីដែលកំពុងរងគ្រោះ ដែលនឹងអាចឈានទៅការផុតពូជ។ ដោយសារការនេសាទហួសកម្រិតក្នុងអតីតកាល បានធ្វើឲ្យចំនួនត្រីប្រភេទនេះធ្លាក់ចុះ ៣០-៣៥ ភាគរយក្នុងរយៈពេលជាង២០ឆ្នាំនេះ។ ការធ្លាក់ចុះនេះ ត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះទៀត ដោយសារការសាងសង់ទំបន់វារិអគ្គសនីនៅតាមបណ្តោយផ្លូវធ្វើចរាចរផ្លាស់ទីរបស់ពួកវា។
ថែមពីលើនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com