ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
តើ«ផ្លូវឯកជន» និង«ផ្លូវសាធារណៈ » គេសម្គាល់ដូចម្តេច?
× មាត្រា៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានពន្យល់ថា «ផ្លូវសាធារណៈ» ជាផ្លូវសម្រាប់បើកឲ្យធ្វើចរាចរណ៍ទូទៅ ជាសាធារណៈ។ ចំណែកឯ«ផ្លូវឯកជន» ត្រូវបានមាត្រាដដែលពន្យល់ថា ជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពីរ ទី១. ផ្លូវឯកជនដាក់ឲ្យចរាចរណ៍ជាសាធារណៈ គឺជាផ្លូវដែលបើកឲ្យចរាចរណ៍ជាទូទៅ ដែលបានសាងសង់ ឬជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ។ និងទី២. ផ្លូវឯកជនមិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាច្រកផ្លូវ បម្រុងទុកសម្រាប់បម្រើការងារក្នុងទីបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ សហគ្រាស ឬទីលានបរិវេណផ្សេងៗ៕
Tag:
ចរាចរណ៍
ផ្លូវ
រថយន្ត
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com