ពីនេះ ពីនោះ
សាធារណជន នៅតែ​ប្រើពាក្យ «​សា​ឡើងវិញ​» នេះ​ខុស​
30, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​អ្នកសរសេរ ពាក្យ «​សា​ឡើងវិញ​»  ដាច់ខាត​មិនគួរ​សរសេរ ដោយ​ភ្ជាប់​ជាមួយ​ព្យព្ជានៈ «​រ​» នោះទេ ព្រោះ​វា​មិនបាន​បញ្ជាក់ថា ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​ឡើយ​។ គេ​គួរ​បែរមក​សរសេរ​ជា «​សា​ឡើងវិញ​» ដោយ​មិន​ដាក់​«​រ​» វិញ នោះ​មិនមាន​កំហុសឆ្គង​នៅក្នុង​ការប្រើ​ពាក្យ​ខ្មែរ​។



​បើតាម​វចនានុក្រម​ខ្មែរ ពាក្យ «​សា​ឡើងវិញ​» ជា​កិរិយាសព្ទ មានន័យថា ជា​ដំណើរ​ត្រឡប់​ចុះឡើង​, ដង​, គ្រា​,​ត្រឡប់​, បក​, ដើរ​មួយ​សា​, មួយ​សារ ពីរ​សា ដូចជា មូរ​ឡើងវិញ (​សាកន្ទេល​), កើប​ឡើងវិញ (​សាស្រូវ​), រើ​ឡើងវិញ (​សា​ឈឺ​ឡើងវិញ​), ត្រឡប់មកវិញ​(​សាមកវិញ​,​ដើរ​ចុះ​សា​ឡើងវិញ​)​។

​មូលហេតុ​ដែល​នាំ​ឲ្យ សាធារណជន​នៅតែ​ច្រឡំ​ប្រើពាក្យ «​សា​ឡើងវិញ​» ដោយ​ដាក់​ព្យព្ជានៈ​«​រ​»​ដោយសារ​គេ​យល់ឃើញថា មាន​ពាក្យ​ផ្សេងទៀត​សរសេរ ភ្ជាប់​នឹង​ព្យព្ជានៈ «​រ​» ដូចជា ខ្លឹមសារ​, សារព័ត៌មាន​, សារភាព​, សារវន្ត​, សារថី​, សារមន្ទីរ​, អាសារ​, សារពេជ្ញ​, សារពើ​, សារពាង្គ​,​គ្រួសារ​, សារត្រា​, សារកតិកា​,​សារគន្ធ ជាដើម​។ ដូច្នេះ ពួកគេ​ក៏​សន្ម​ត់​ថា ពាក្យ «​សា​ឡើងវិញ​» មាន​ព្យញ្ជនៈ «​រ​» នៅ​ជាមួយ ទើប​គេ​និយម​ប្រើពាក្យ​នោះ​។

​សម្រាប់​ពាក្យ « សា​ឡើងវិញ​, សាសព្ទ​, សាស្រូវ​, សាត្រីក្អែក​, បែកសា​, ជំងឺសា​, សា​ថាប់​, សា​មុង សា​ភួយ​។​ល​។​» ទៅវិញ​ទេ ដែល​គួរតែ​ដាក់​ព្យព្ជានៈ «​រ​» នៅ​ជាមួយ ទើបត្រូវ​ជាង​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com