ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កីឡាជាតិ៖ អត្តពលិកក្រសួងមហាផ្ទៃឈរចំណាត់ថ្នាក់លេខ១លើប្រភេទកីឡាវ៉ូវីណាម
30, May 2018 ,
8:59 am
រូបភាព
×
ដោយ:
កីឡាវ៉ូវីណាមបានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ កាលពីរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៨។ ក្នុងចំណោមអត្តពលិក៩ក្រសួងរាជធានីខេត្តចូលរួម អត្តពលិកក្រសួងមហាផ្ទៃឈរចំណាត់លេខ១ក្នុងតារាងមេដាយសរុប រីឯអត្តពលិកក្រសួងការពារជាតិ ខេត្តស្វាយរៀង និងកណ្តាលឈរពីក្រោយជាបន្តបន្ទាប់។
ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយសរុបប្រចាំព្រឹត្តិការណ៍កីឡាជាតិលើកទី២ លើប្រភេទកីឡាវ៉ូវីណាម ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈ៤ថ្ងៃដណ្តើមបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣។ អត្តពលិកក្រសួងការពារជាតិឈរចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះមេដាយមាស២ និងសំរឹទ្ធ២ ខណៈអត្តពលិកខេត្តស្វាយរៀងឈរជំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ២។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាបំពាក់មេដាយជូនកីឡាករជ័យលាភី
ចំណែកអត្តពលិកខេត្តកណ្តាលក្រោយឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ៣ ទទួលបានចំណាត់ថ្នាក់លេខ៤។ ក្រៅពីនេះអត្តពលិកខេត្តព្រៃវែងដណ្តើមបានមេដាយមាស១ ប្រាក់២, រាជធានីភ្នំពេញ និងកំពង់ចាមដណ្តើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១, ខេត្តកំពង់ឆ្នាំងទទួលបានមេដាយមាស១ និងសំរឹទ្ធ៣ និងខេត្តកំពតដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១។
លោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបំពាក់មេដាយជូនម្ចាស់ជ័យលាភី
បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញនៅពហុកីឡដ្ឋានមរតកតេជោអស់រយៈពេល៤ថ្ងៃពោលគឺចាប់ពីថ្ងៃទី២៥ ឧសភា កីឡាវ៉ូវីណាមបានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ជាស្ថាពរកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៨៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វ៉ូវីណាម
កីឡាជាតិលើកទី២
National Games
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម