ពីនេះ ពីនោះ
សម្តេចព្រះសង្ឃរាជ ជួន ណាត បកស្រាយពាក្យ «ធំ» សម្រាប់ហៅអ៊ំប្រុសស្រី
× ពលរដ្ឋខ្មែររស់នៅតាមស្រុកស្រែចំការ ដែលមានសាច់ញាតិជាប់ស្រឡាយគ្នាមិនថា ខាងប្តីក្តី ឬខាងប្រពន្ធក្តី ឬអ្នកដែលមិនជាប់សាច់ញាតិក្តី ជាទូទៅសុទ្ធតែហៅ អ៊ំប្រុសស្រីខ្លួនឯងថា «ធំប្រុស ធំស្រី»។ នេះបើតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
តាមការលើកឡើងរបស់លោកដដែល បានឲ្យដឹងថា ពលរដ្ឋខ្មែរពីរប្រភេទ ដែលរស់នៅតាមទីជនបទ និងទីក្រុងភ្នំពេញ មានការហៅអ៊ំប្រុសស្រីផ្សេងគ្នា។ អ្នកស្រុកស្រែចំការ ហៅអ៊ំប្រុសស្រី ថាធំប្រុស ធំស្រី ចំពោះអ្នកដែលរើសអើងអ្នកស្រែចំការនោះ គេមិនហៅថាធំប្រុសធំស្រីនោះទេ ដោយជំនួសពាក្យ អ៊ំប្រុស អ៊ំស្រី ឬ ពូ, មីង, មាទៅវិញ។
តាមការបញ្ជាក់បន្ថែមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ធំប្រុស ធំស្រី» ជាពាក្យសិ្នទ្ធស្នាល ដើម្បីហៅទៅកាន់មនុស្សចាស់ ដោយក្តីគោរពស្រឡាញ់ និងរាប់អាន។
ពាក្យ«ធំ» ជាពាក្យទំយើ សម្រាប់ហៅថា ឪពុកធំ, មា្តយធំ ធំស្រី ធំប្រុស ឬអ្នកដទៃដែលមានអាយុស្រករនឹងឪពុកធំ និងម្តាយធំដែរ ក៏គេអាចហៅ «ធំ» ឬ«អ៊ំ» បានដូច្នេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com