កីឡាជាតិ
ជាតិ
​កីឡា​ជាតិ​៖ ឡៅ ចន្ទ្រា និង​ឡៅ ចិ​ត្រា បោះបង់​ការប្រកួត​ដោយសារ​ជាប់​កាន់ទុក្ខ​ឪពុក​
30, May 2018 , 10:19 pm        
រូបភាព
កីឡាករ ឡៅ​ ចន្ទ្រា ឈ្នះពានលីអូរដូវកាលពីររបស់ស្ថានីយទូរទស្សន៍ PNN កាលពីពេលកន្លងមក
កីឡាករ ឡៅ​ ចន្ទ្រា ឈ្នះពានលីអូរដូវកាលពីររបស់ស្ថានីយទូរទស្សន៍ PNN កាលពីពេលកន្លងមក
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ត្រកូល​ឡៅ​ជួរមុខ​ពីររូប​រួមមាន​កីឡាករ ឡៅ ចន្ទ្រា និង ឡៅ ចិ​ត្រា បាន​បោះបង់​ការប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​ជាតិ​លើក​ទី​២ ដោយសារ​ជាប់​កាន់ទុក្ខ​ឪពុក ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៨ ឧសភា ដោយសារ​ជំងឺ​គាំងបេះដូង​។ កីឡាប្រដាល់​គុន​ខ្មែរ​បានចាប់ផ្តើម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​នៅ​ថ្ងៃទី​៣០ ឧសភា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។



​អ្នកគាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ​នឹងមិន​បានឃើញ​វត្តមាន​របស់​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​កីឡាករ ឡៅ ចន្ទ្រា និង ឡៅ ចិ​ត្រា ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នៅ​ឆ្នាំ​នេះឡើយ​។ អវត្តមាន​កីឡាករ​ឆ្នើម​ទាំងពីរ​រូបនេះ ដោយសារ​ពួកគេ​ត្រូវ​កាន់ទុក្ខ​មរណភាព​ឪពុក ដែល​បានទទួល​មរណភាព​។ នេះ​ជាការ​អះអាង​របស់​កីឡាករ ឡៅ ស៊ី​ណាត បងប្រុស​បង្កើត​របស់​កីឡាករ​ទាំងពីរ​។​

​ឪពុក​បង្កើត​របស់​អ្នក​ប្រដាល់​ត្រកូល​ឡៅ លោក ឡៅ ទ្រ​ល បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំ ដោយសារ​ជំងឺ​គាំងបេះដូង​កាលពី​ថ្ងៃទី​២៨ ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

​សម្រាប់​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែឧសភា ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​៕      


Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឡៅ ចន្ទ្រា​
  ឡៅ ចិ​ត្រា​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com