ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
រតនគិរី រកបានមេដាយដំបូងពីកីឡាជាតិលើកទី២
31, May 2018 ,
10:52 am
រូបភាព
លោក លើ វ៉ាន់ ព្រហស្បតិ៍ (អាវខ្មៅទី២ខាងឆ្វេង) ថតជាមួយក្រុមកីឡាការិនីម្ចាស់មេដាយសំរឹទ្ធ
×
ដោយ:
ក្រុមកីឡាការិនីប៉េតង់ខេត្តរតនគិរី ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសា៣ទល់៣ កាលពីថ្ងៃទី៣០ ខែឧសភា ហើយវាក៏ជាមេដាយទី១ផងដែរសម្រាប់ក្រុមកីឡាមកពីភូមិភាគឦសានមួយនេះ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទីពីរ។ សម្រាប់លោក លើ វ៉ាន់ព្រហស្បតិ៍ តំណាងប្រតិភូដឹកនាំអត្តពលិកខេត្តរតនគីរី វាជាមោទកភាពមួយរបស់ខេត្ត ទោះត្រឹមមេដាយសំរឹទ្ធក៏ដោយ។ ក្រសួងមហាផ្ទៃបន្តឈរកំពូលតារាងមេដាយក្រោយរកបានមេដាយមាសច្រើនជាងគេ ដែលមានរាជធានីភ្នំពេញ និងក្រសួងការពារជាតិឈរពីក្រោយជាបន្តបន្ទាប់។
ទោះបីមេដាយលើកដំបូងបានត្រឹមសំរឹទ្ធក៏ដោយ ប៉ុន្តែប្រតិភូដឹកនាំក្រុមអត្តពលិកខេត្តរតនគិរីបានចាត់ទុកថា ជាមេដាយដ៏មានន័យ និងជាមោទកភាពសម្រាប់ខេត្តរបស់ខ្លួន។ ការចាត់ទុកបែបនេះ ព្រោះវាជាមេដាយកីឡាជាតិលើកដំបូងបំផុតសម្រាប់ខេត្តដាច់ស្រយាលមួយនេះ។ ម្យ៉ាងទៀត មេដាយនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់អត្តលិកមានមូលដ្ឋាននៅខេត្តនេះផ្ទាល់។
«ទោះបីយើងទទួលបានត្រឹមមេដាយសំរឹទ្ធក្នុងការប្រកួតកីឡាជាតិលើកទី២នេះក៏ដោយ ក៏យើងមានមោទកភាពដែរ ដោយសារខេត្តយើងជាខេត្តដាច់ស្រយាល ហើយយើងមានកីឡាករអាចចូលរួមប្រកួតប្រជែងដូចគេដូចឯង។ ដូច្នេះមេដាយនេះជាមេដាយដ៏មានន័យសម្រាប់រតនគិរី»។ នេះជាបញ្ជាក់់របស់លោក លើ វ៉ាន់ព្រហស្បតិ៍ ប្រតិភូដឹកនាំក្រុមអត្តពលិកខេត្តរតនគិរី។
ទន្ទឹមនឹងនេះ លោកទទួលស្គាល់ថា សមត្ថភាពរបស់អត្តពលិកខេត្តរតនគិរីហាក់នៅមានកម្រិតបើធៀបនឹងខេត្តដទៃ ដែលមានមូលដ្ឋាននៅជិតរាជធានីភ្នំពេញ ព្រោះអត្តពលិកខេត្តនេះមិនទាន់មានកីឡាករជាប់ជម្រើសជាតិនោះទេ។ ម្យ៉ាងទៀត អត្តពលិកក៏មិនដែលទទួលបានឱកាសមកហ្វឹកហាត់ជាមួយក្លិបក្នុងរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះ លោកស្នើឲ្យក្រសួងអប់រំ យុវជននិងកីឡានិងស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់លើខេត្តដាច់ស្រយាលមួយនេះ តាមរយៈការរៀបចំវគបណ្តុះបណ្តាល ឬចាត់ឲ្យអ្នកជំនាញទៅចែករំលែកបទពិសោធន៍នៅទីនោះជាដើម។
មេដាយសំរឹទ្ធលើកដំបូងរបស់ខេត្តរតនគិរីរកបានលើប្រភេទកីឡាប៉េតង់លើវិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកនារី។ សម្រាប់ការប្រកួតកីឡាជាតិលើកទី២ឆ្នាំនេះ ខេត្តរតនគិរីបានបញ្ជូនអត្តលិកជាង១០០នាក់លើ២៧ប្រភេទកីឡាចូលរួម។ មកទល់ពេលនេះ ប្រភេទកីឡាមួយចំនួនត្រូវបានប្រកួតចប់ ហើយមួយចំនួនបាននិងកំពុងប្រកួត។ ប្រតិភូដឹកនាំខាងលើរំពឹងថា បាល់ឱបនឹងរកបានមេដាយបន្ថែមសម្រាប់ខេត្តដាច់ស្រយាលមួយនេះ។
ទន្ទឹមនឹងរតនគិរីរកបានមេដាយលើកដំបូង ខេត្តចំនួន៣រួមមានមណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងនៅតែមិនអាចរកមេដាយបានដដែល។ ប្រសិនបើខេត្តទាំងបីនេះ នៅតែមិនអាចរកមេដាយពីព្រឹត្តិការណ៍នេះ អាចនឹងរងការស្តីបន្ទោសពីសំណាក់សម្តេច ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ នាការប្រកួតកីឡាជាតិលើកទី១នៅឆ្នាំ២០១៦ ខេត្តត្បូងឃ្មុំ បានរងការស្តីបន្ទោសធ្ងន់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធរឿងមេដាយក្នុងព្រឹត្តិការណ៍កីឡាជាតិ។
គិតត្រឹមថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានបន្តឈរកំពូលតារាងមេដាយក្រោយឈ្នះមេដាយមាស៣១ ប្រាក់១៧ និងសំរឹទ្ធ១៤។ ចំណែករាជធានីភ្នំពេញឈរលេខរៀងទី២ ក្រោយអត្តពលិកឈ្នះមេដាយមាស២៥ ប្រាក់២០ និងសំរឹទ្ធ១៦ និងក្រសួងការពារជាតិឈរលេខរៀងទី៣ ក្រោយឈ្នះមេដាយមាស១៧ ប្រាក់១០ និងសំរឹទ្ធ១១៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កីឡាជាតិលើកទី២
រតនគីរី
ប៉េតង់
National Games
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម