ពីនេះ ពីនោះ
«​សាឡាង​» គ្មាន​ក្នុង​វចនានុក្រម​ខ្មែរ​ឡើយ មានតែ​ពាក្យ «​ស្រឡាង​» និង «​សន្លាង​»
09, Apr 2021 , 11:42 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​គេ​អាន​ថា «​សាឡាង​» នោះ ពិតជា​ប្រាសចាក​ពី​ភាពត្រឹមត្រូវ របស់​វចនានុក្រម​ខ្មែរ​មិន​ខាន​។ ប៉ុន្តែ​តែបើ​គេ​អាន​ថា «​ស្រឡាង​» ទើប​ត្រឹមត្រូវ​។ ចំពោះ​ពាក្យ «​សន្លាង​» សម្រាប់​ប្រើ​ជាមួយ​ពាក្យថ្មី មានន័យថា​ថ្មី​សន្លាង ថ្មីទែង​, ថ្មី​ស្អាត ជាដើម​។



​ពាក្យ «​សាឡាង​» មិនមាន​អត្ថន័យ​ច្បាស់លាស់​ទេ វា​នេះ​គ្រាន់តែ​ជា​ពាក្យ ដែល​ពលរដ្ឋ​ខ្មែរ​និយម យកមក​និយាយ​តាមតែ​មាត់​តែប៉ុណ្ណោះ​។ តាម​ការពិត​វចនានុក្រម​ខ្មែរ មាន​ពាក្យ​ដែល​គួរ​ឲ្យ​សាធារណជន​ប្រើ ហើយ​ត្រឹមត្រូវ​ទៀតផង ដូចនឹង​ពាក្យ «​ស្រឡាង​» នេះ​អ៊ីចឹង​។ «​ស្រឡាង​» សម្រាប់​ហៅ​ឈ្មោះ​នាវា សម្រាប់​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​តាមផ្លូវ​ទឹក ដើម្បី​ឆ្លងទៅ​ត្រើយម្ខាង​។
​នៅមាន​ពាក្យ​ផ្សេងទៀត ដែល​សាធារណជន ប្រើ​ខុសពី​វចនានុក្រម ពាក្យ​ទាំងនេះ​រួមមាន តង្វាយ​(​ខុស​) ដ​ង្វា​យ ទើបត្រូវ​, ប្រ​លះ​(​ខុស​) ព្រលះ​ទើបត្រូវ​, មោទនភាព​(​ខុស​) មោទកភាព ទើបត្រូវ​។​ល​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com