ពីនេះ ពីនោះ
«​កំលោះ​»,«​កំ​ឡោះ​» និង​«​ក​ម្លោះ​» តើ​សរសេរ​បែបណា​ត្រូវ​?
03, Jun 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 ចំនួន​អ្នក​ដែល​សរសេរ​ពាក្យ​ទាំងបី​នេះ មាន​លក្ខណៈ​ស្មើ​ដៃ​គ្នា​នៅឡើយ ទាំង​ពាក្យ​ត្រូវ និង​ខុស ក៏​នៅតែ​សរសេរ​ដែរ​។ ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ពាក្យ​ដែល​ត្រឹមត្រូវ និង​ច្បាស់លាស់​ឲ្យ​សាធារណជន​គួរប្រើ  គឺ​ពាក្យ «​កំលោះ​» មិនមែន «​កំ​ឡោះ​» ឬ​«​ក​ម្លោះ​» នោះទេ​។

 
​ដើម្បី​ទទួលបាន​ពាក្យ​ដែល​ត្រូវ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្នុងចំណោម​ពាក្យ​ទាំងបី​នេះ អាច​សរសេរ​ជា «​កំលោះ​» តែប៉ុណ្ណោះ ចំពោះ​ពាក្យ «​កំ​ឡោះ និង​ក​ម្លោះ​» ព្រះអង្គ​មិនបាន​បញ្ជាក់ថា​ត្រឹមត្រូវ​នោះឡើយ​។ 
 
«​កំលោះ​» មានន័យថា មនុស្ស​ប្រុស​ដែល​ពេញកម្លាំង​ល្មម​មាន​ប្រពន្ធ​។ ភ្លើង​ដែល​កំពុង​ឆេះ​ពេញបន្ទុក ក៏​គេ​ហៅថា ភ្លើងពេញកំលោះ ផងដែរ​។ ដោយឡែក​ពាក្យ​ផ្សេងទៀត​ក៏មាន​ន័យ​ដូចនឹង​កំលោះ​ដែរ ពាក្យ​ទាំងនោះ​រួមមាន យុពា​, មាណព​, តរុណវ័យ​, តរុណភាព​, ត្រោស​, យៅ​វ័​, យុវៈ​។​ល​៕  
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com