កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ចូលរួមពន្លត់ភ្លើងគប់បិទការប្រកួតកីឡាជាតិលើកទី២ល្ងាចនេះ សម្តេច ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមពិធីបិទបើកការប្រកួតកីឡាជាតិលើកទី២កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមពន្លត់ភ្លើងគប់បិទការប្រកួតកីឡាជាតិលើកទី២ នាល្ងាចថ្ងៃទី៤ មិថុនា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។ ពិធីបិទល្ងាចនេះ មានការសម្តែងក្បាច់គុន ប្រគំតន្ត្រី និងការបាញ់កាំជ្រួចដូចពិធីបើកដែរ។
ក្រោយប្រកួតអស់រយៈពេលជាងមួយសប្តាហ៍ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ត្រូវបិទប្រកួតជាផ្លូវការនាល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ។ ពិធីពន្លត់ភ្លើងគប់បិទការប្រកួតកីឡាជាតិនៅពហុកីឡដ្ឋាននេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន។
ក្នុងពិធីបិទដែលបើកឲ្យចូលរួមសេរីនេះ មានការសម្តែងកាយសមស្របរបស់ក្រុមកីឡាតេក្វាន់ដូ ITF ការសម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ ទស្សនីយភាពរបាំសន្តិភាពនិងការអភិវឌ្ឍរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការបាញ់កាំជ្រួចជាមួយភ្លើងពណ៌ និងការប្រគំតន្ត្រីជាដើម។
ព្រឹត្តិការណ៍កីឡាជាតិលើកទី២បានបើកការប្រកួតកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ ឆ្នាំនេះមានអត្តពលិកជាង៤ពាន់នាក់មកពី២៨ក្រសួងរាជធានី-ខេត្តចូលរួម ដោយប្រកួតប្រជែងលើ២៧ប្រភេទកីឡា៕
Tag:
កីឡាជាតិលើកទី២
National Games
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com