ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បាល់ទាត់៖ យុវជនស្វាយរៀងក្លាយជាម្ចាស់ជើងឯកកីឡាជាតិ ក្រោយឈ្នះបន្ទាយមានជ័យ
04, Jun 2018 ,
4:46 pm
រូបភាព
×
ដោយ:
ក្រុមយុវជនបាល់ទាត់ខេត្តស្វាយរៀងបានលើកពានការប្រកួតកីឡាជាតិលើកទី២ ក្រោយយកឈ្នះក្រុមបន្ទាយមានជ័យ ២-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០១៨ នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី។ ក្រុមយុវជនស្វាយរៀងបានបាត់បង់សមាជិកមួយរូបក្នុងតង់ទី១ ក្រោយធ្វើឲ្យកីឡាករបន្ទាយមានជ័យដួល។ ចំណែកក្រុមបាល់ទាត់នារីខេត្តបាត់ដំបងលើកពានផ្នែកនារីក្រោយយកឈ្នះកំពង់ស្ពឺ ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ទោះបីក្រុមយុវជនបាល់ទាត់ខេត្តស្វាយរៀងបានបាត់បង់សមាជិកម្នាក់ក្នុងតង់ទី១ក៏ដោយ ប៉ុន្តែក្រុមនេះនៅតែអាចធ្វើបានយ៉ាងល្អតាមរយៈយកឈ្នះក្រុមបន្ទាយមានជ័យ ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពានប្រចាំព្រឹត្តិការណ៍កីឡាជាតិលើកទី២។ នាការប្រកួតនៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទីកាលពីថ្ងៃទី៣ ខែមិថុនា កីឡាករ សាត ម៉ូហាម៉ាត់ បានសម្រេចគ្រាប់បាល់នាំមុខ ១-០ សម្រាប់បន្ទាយមានជ័យនៅ១២នាទីដំបូងក្នុងតង់ទី១។
៧នាទីក្រោយមកកីឡាករ រ៉េត ស៊ីឈឿន បានសម្រេចគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ស្វាយរៀង មុនរូបគេត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទីទី៣៦ ក្រោយទាត់ពីក្រោយឲ្យកីឡាករបន្ទាយមានជ័យដួលដោយអចេតនា។ ទោះបីនៅសល់សមាជិកត្រឹម១០នាក់ក៏ដោយ ប៉ុន្តែយុវជនស្វាយរៀងធ្វើបានយ៉ាងល្អដោយទប់មិនឲ្យមានការស៊ុតបាល់បញ្ចូលទីរហូតចប់តង់ទី១។ មិនត្រឹមតែរារាំងមិនឲ្យមានការស៊ុតបញ្ចូលទីនាការប្រកួតរយៈពេល៤៥នាទីក្នុងតង់ទី២នោះទេ កីឡាករ វ៉ា វិសាល បានរកគ្រាប់បាល់នៅនាទីបន្ថែម ៩០+៣ ដើម្បីជួយឲ្យស្វាយរៀងលើកពានកីឡាជាតិជាមួយលទ្ធផល ២-១ ទៀតផង។
ជាមួយគ្នានេះ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះក្រុមត្បូងឃ្មុំ ក្នុងលទ្ធផល ៤-២ នាការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ១។ ក្រុមជើងឯកស្វាយរៀងទទួលបានថវិកាលើកទឹកចិត្តពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្ថែមលើថវិកាក្រសួងអប់រំចំនួន១៦លានរៀល, ក្រុមលេខ២បន្ទាយមានជ័យទទួលបាន១០លាន៨សែនរៀល និងក្រុមលេខ៣កំពង់ឆ្នាំងទទួលបាន៧លាន២សែនរៀល។
ដោយក្រុមបាល់ទាត់នារីខេត្តបាត់ដំបងបានលើកពានកីឡាជាតិផ្នែកនារីក្រោយយកឈ្នះកំពង់ស្ពឺ ៣-០ នាការប្រកួតផ្តាច់ព្រ័ត្រ។ រីឯចំណាត់ថ្នាក់លេខ៣បានទៅក្រុមបាល់ទាត់នារីខេត្តស្វាយរៀង ក្រោយយកឈ្នះក្រុមសៀមរាប ក្នុងលទ្ធផល ២-០។ ក្រុមជើងឯកទទួលបានថវិកាលើកទឹកចិត្តពីសហព័ន្ធបន្ថែមលើថវិកាក្រសួងអប់រំចំនួន១៤លាន៤សែនរៀល, ជើងឯករងបាន១១លាន៤សែនរៀល និងលេខ៣បាន៨លានរៀល។
ក្រៅពីពានរង្វាន់នេះ ក៏មានពានរង្វាន់សម្រាប់អ្នកចាំទីល្អ កីឡាករល្អ គ្រូបង្វឹកល្អ និងអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេផងដែរ ដោយម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន៨០ម៉ឺនរៀល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កីឡាជាតិលើកទី២
បាល់ទាត់
National Games
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម