ពីនេះ ពីនោះ
តើពាក្យ Computer សរសេរជាភាសាខ្មែរដូចម្តេច?
× ស្មេរសព្វថ្ងៃច្រើនតែប្រើពាក្យកម្ចីពីបរទេស ដោយពាក្យកម្ចីទាំងនោះត្រូវបានគេបកប្រែជាភាសាខ្មែរ ប៉ុន្តែការបកប្រែខ្លះ ហាក់បីដូចជាមិនទាន់ដាច់ស្រេចនៅឡើយទេ ដូចជាពាក្យ Computer អ្នកខ្លះសរសេរជា «កំព្យូទ័រ» អ្នកខ្លះសរសេរជា «កុំព្យូទ័រ»។ តើគេគួរតែសរសេរបែបណាទើបត្រឹមត្រូវទៅតាមលក្ខខណ្ឌសមស្របទូទៅ?
ពាក្យ «Computer» គេគួរតែសរសេរជាភាសាខ្មែរថា «កុំព្យូទ័រ» មិនមែន«កំព្យូទ័រ» នោះទេ។ តាមរយៈគណៈកម្មការជាតិភាសាខ្មែរ «កុំព្យូទ័រ» សំដៅលើ ម៉ាស៊ីនអេឡិចត្រូនិកមួយបែបដែលអាចបញ្ចូល រក្សាទុក គណនា វិភាគ ធ្វើសេចក្ដីសម្រេច និង ទាញយកទន្និន័យ។
ទោះបី «កុំព្យូទ័រ» មិនមែនជាភាសាខ្មែរ តែយ៉ាងណាក៏ពលរដ្ឋទូទៅប្រើពាក្យនេះរហូតមកហើយ។ បើសិនជាសាធារណជនប្រើពាក្យ «Computer» ជាភាសាខ្មែរ ចាំបាច់ត្រូវតែសរសេរជា «កុំព្យូទ័រ» ដែលត្រូវតាមគណៈកម្មការជាតិភាសាខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com