កីឡាអន្តរជាតិ
អន្តរជាតិ
Chicharito នឹងបង្ហាញខ្លួនជាលើកទី៣នៅ World Cup ជាមួយម៉ិកស៊ិក
× Javier Hernandez ឬ Chicharito ខ្សែប្រយុទ្ធរបស់ក្រុមញញួរធំ West Ham នឹងបង្ហាញខ្លួនជាលើកទី ៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup បន្ទាប់ពីជាប់ឈ្មោះសម្រាប់សមាសភាព ២៣ នាក់ចុងក្រោយរបស់ក្នុងជម្រើសជាតិម៉ិកស៊ិក។
អតីតសមាជិក Manchester United និង Real Madrid រូបនេះ គឺជាកីឡាករតែម្នាក់គត់ពីក្របខណ្ឌ Premier League ដែលគ្រូបង្វឹកលោក Juan Carlos Osorio កោះហៅទៅចូលរួមជាមួយម៉ិកស៊ិកដើម្បីធ្វើដំណើរទៅរុស្ស៊ី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។
Hernandez បានបង្ហាញខ្លួនឲ្យជម្រើសជាតិម៉ិកស៊ិកជាលើកដំបូងកាល World Cup នៅអាហ្វ្រិកខាងត្បូង ឆ្នាំ២០១០ និងនៅប្រេស៊ីលឆ្នាំ២០១៤ អំឡុងពេលជាកីឡាកររបស់បិសាចក្រហម។
ក្រុមមកពីអាមេរិកកណ្តាល ដែលឈរនៅលេខរៀងទី១៥ ពិភពលោករបស់ FIFA Ranking ស្ថិតនៅក្នុងពូល F ត្រូវជួបជាមួយម្ចាស់ការពារជើងឯកអាល្លឺម៉ង់ ស៊ុយអែត និងកូរ៉េខាងត្បូង។
ការប្រកួតបើកឆាករបស់ម៉ិកស៊ិក នឹងត្រូវប៉ះអាល្លឺម៉ង់នាទីក្រុងមូស្គូ ថ្ងៃទី១៧ ខែមិថុនាវេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា)។
សមាសភាព ២៣នាក់របស់ម៉ិកស៊ិករួមមាន៖
- អ្នកចាំទី៖ Guillermo Ochoa (Standard Liege), Alfredo Talavera (Toluca), Jesus Corona (Cruz Azul).
- ខ្សែការពារ៖ Carlos Salcedo (Eintracht Frankfurt), Diego Reyes (Porto), Hector Moreno (Real Sociedad), Hugo Ayala (Tigres), Edson Alvarez (America), Jesus Gallardo (Monterrey), Miguel Layun (Sevilla).
- ខ្សែបម្រើ៖ Rafael Marquez (Atlas), Hector Herrera (Porto), Jonathan Dos Santos (LA Galaxy), Giovani Dos Santos (LA Galaxy), Andres Guardado (Real Betis), Marco Fabian (Eintracht Frankfurt).
- ខ្សែប្រយុទ្ធ៖ Javier Hernandez (West Ham), Raul Jimenez (Benfica), Oribe Peralta (America), Jesus Manuel Corona (Porto), Carlos Vela (Los Angeles FC), Javier Aquino (Tigres), Hirving Lozano (PSV Eindhoven).
© រក្សាសិទ្ធិដោយ thmeythmey.com