ជាតិ
បោះឆ្នោត
នយោបាយជាតិ
អ្នកអត់ការងារធ្វើ នឹងបានប្រាក់ខែ៥០ម៉ឺនរៀល បើសិនគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ ជាប់ឆ្នោត
× ភ្នំពេញ៖ អគ្គលេខាធិការគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ លោក ច័ន្ទ ភាព បានអះអាងថា បើសិនជាគណបក្សរបស់លោកជាប់ឆ្នោត លោកនឹងផ្ដល់ប្រាក់ខែទៅពលរដ្ឋណា ដែលអត់ការងារធ្វើក្នុងមួយខែ ៥០ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ នេះជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំង១២ចំណុច របស់គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ។
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ច័ន្ទ ភាព អគ្គលេខាធិការគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ អំពីជំហរ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលខាងមុខដូចតទៅ៖
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ បានបង្កើតគោលនយោបាយសំខាន់ៗចំនួន១២ ដើម្បីប្រកួតជាមួយគណបក្សចំនួន១៩ ផ្សេងទៀត។ ជាការគួរឲ្យកត់សម្គាល់គណបក្សនេះ បានលើកពីគោលនយោបាយចំបង២ គឺដោះស្រាយបញ្ហាអយុត្តិធម៌សង្គម និង ដោះស្រាយបញ្ហាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ។
នៅក្នុងការអះអាងជាមួយអ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ លោក ច័ន្ទ ភាព អគ្គលេខាធិការគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ បានធានាថា នៅពេលដែលគណបក្សរបស់លោកជាប់ឆ្នោត ប្រជាពលរដ្ឋដែលមិនមានការងារធ្វើ នឹងទទួលបានប្រាក់ខែពីរដ្ឋាភិបាលចំនួន៥០ម៉ឺនរៀល។ ប្រាក់ខែនេះនឹងទទួលបានរហូតដល់រដ្ឋាភិបាល ដែលដឹកនាំគណបក្សរបស់លោក រកការងារឲ្យពលរដ្ឋទាំងនោះបាន។
Tag:
នយោបាយ
បោះឆ្នោត
គណបក្ស
អត់ការងារធ្វើ
© រក្សាសិទ្ធិដោយ thmeythmey.com