FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លេខអាវក្រុមអង់គ្លេសនៅ World Cup ចេញហើយ ខណៈលេខ១បានទៅ Pickford
× លេខអាវរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងពានរង្វាន់ World Cup 2018 នៅរុស្ស៊ី ចេញជាផ្លូវការហើយ ក្នុងនោះ Jordan Pickford អ្នកចាំទីរបស់ Everton ត្រូវបានផ្តល់លេខ១ ដែលគេជឿជាក់ថាជាជម្រើសដំបូងក្នុងចំណោមអ្នកចាំទីទាំងបីនាក់របស់លោក Gareth Southgate។
អ្នកចាំទី២រូបទៀត រួមមាន Jack Butland ដែលលេងឲ្យ Stock City ពាក់លេខ១៣ និង Nick Pope របស់ក្រុម Burnley ពាក់លេខ២៣។
គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate បានសម្រេចឲ្យ Pickford ពាក់លេខ១ ដោយលោកបានតាមដានពីទម្រង់លេងរបស់អ្នកចាំទីវ័យ២៤ឆ្នាំនេះពេលលេងឲ្យក្រុម Everton ហើយធ្វើបានល្អក្នុងប្រកួតមិត្តភាពអន្តរជាតិ ដែលអង់គ្លេសយកឈ្នះនីហ្សេរីយ៉ា ២-១ កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅ។
ដោយឡែកប្រធានក្រុម និងជាខ្សែប្រយុទ្ធឆ្នើម Harry Kane ពាក់លេខ៩ និងមិត្តរួមក្លិប Tottenham ៤រូបទៀតដូចជាខ្សែបម្រើ Dele Alli ពាក់លេខ២០ ខ្សែការពារ Kieran Trippier លេខ១២ Danny Rose លេខ៣ និង Eric Dier លេខ៤។
Kyle Walker ខ្សែការពារឆ្នើមរបស់ Man City ពាក់លេខ២, John Stones លេខ៥, Fabian Delph លេខ១៧, Raheem Sterling លេខ១០។
Jesse Lingard របស់ Manchester United បានលេខ៧ Phil Jones លេខ១៦ Ashley Young លេខ១៨ Marcus Rashford លេខ១៩។ ក្រៅពីនោះ Trent Alexander-Arnold របស់ Liverpool លេខ២២ Jordan Henderson លេខ៨ Gary Cahill របស់ Chelsea លេខ១៥ និង Ruben Loftus-Cheek លេខ២១។ Jamie Vardy របស់ Leicester City លេខ១១ Harry Maguire លេខ៦ និង Danny Welbeck (Arsenal) លេខ១៤។
អង់គ្លេស នឹងចាប់ផ្តើមការប្រកួតបើកឆាកជាមួយទុយណេស៊ីក្នុងពូល G នៅរាត្រីថ្ងៃទី ១៨ ខែមិថុនា វេលាម៉ោង១អាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកទី២២៕
Tag:
បាល់ទាត់
FIFA World Cup
GroupG
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com