កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នៅ​រុស្ស៊ី ក្លិប​យក្ស Barcelona ពង្រាយ​កីឡាករ​នៅ​គ្រ​ប់ពូ​ល​
05, Jun 2018 , 10:39 pm        
រូបភាព
​ក្នុងចំណោម​ពូ​ល​ទាំង​៨ ចាប់ពី​ពូ​ល A ដល់ H ក្នុងការ​ប្រកួត​ពានរ​ង្វាន់ World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨ សុទ្ធិ​តែមាន​សមាសភាព​កីឡាករ​របស់​ក្លិប FC Barcelona ក្នុងនោះ​ទាំងអស់​។​ក្លិប​យ្ស​អេ​ស្ប៉ា​ញ​ដែលមាន​រហស្សនាម​អ្នកមាន​បុណ្យ បាន​ក្លាយជា​ជើងឯក La Liga រួមទាំង​ពាន Copa del Rey ប្រចាំ​រដូវ​កាល ២០១៧-២០១៨ សម្បូរ​ទៅដោយ​កីឡាករ​ដែលមាន​ទេពកោសល្យ និង​តម្លៃ​ខ្លួន​ថ្លៃៗ​ផង​។​



​ដោយសារ​ក្រុម​បានបង្ហាញ​ទម្រង់​លេង​ល្អ សមាជិក​របស់ Barca មាន​រហូត ១៣​រូប ត្រូវបាន​គ្រូវ​បង្វឹក​កោះហៅ​ទៅ​ជួយ​ក្រុម​ជម្រើសជាតិ​របស់​ពួក​រៀងៗ​ខ្លួន ដើម្បី​ធ្វើដំណើរ​ទៅ​រុស្ស៊ី ថ្ងៃទី​១៤ ខែមិថុនា ខាងមុខនេះ​។​

​កីឡាករ​ទាំង​១៣​រូប រួមមាន ខ្សែប្រយុទ្ធ​៖ Lionel Messi (​អា​ហ្ស​ង់​ទីន​), Luis Suarez (​អ៊ុយ​រូ​ហ្គា​យ​) និង Ousmane Dembele (​បារាំង​)​។​
​ខ្សែការពារ​៖ Gerard Pique (​អេ​ស្ប៉ា​ញ​), Sergio Busquets (​អេ​ស្ប៉ា​ញ​), Jordi Alba (​អេ​ស្ប៉ា​ញ​), Samuel Umtiti (​បារាំង​), Yerry Mina (​កូ​ឡុំ​ប៊ី​) និង Thomas Vermaelen (​បែលហ្ស៊ិក​)​។​

​ខ្សែបម្រើ ៖ Ivan Rakitic (​ក្រូ​អាស៊ី​), Philippe Coutinho (​ប្រេ​ស៊ី​ល​) និង Poulinho (​ប្រេ​ស៊ី​ល​) រួមទាំង​អ្នក​ចាត់​ទី Ter Stegen (​អាល្លឺម៉ង់​)​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កីឡាករ​ទាំង​១៣​នាក់​របស់​អ្នកចាត់ការ​ទូទៅ​លោក Ernesto Valverde មាននៅ​ក្នុង​ពូ​ល​ទាំងអស់ ដែល​ក្នុងនោះ​មានដូចជា​៖
​ពូ​ល A៖
-​ខ្សែប្រយុទ្ធ Luis Suarez (​អ៊ុយ​រូ​ហ្គា​យ​)

​ពូ​ល B៖
-​ខ្សែការពារ Gerard Pique (​អេ​ស្ប៉ា​ញ​)
-​ខ្សែបម្រើ Sergio Busquets (​អេ​ស្ប៉ា​ញ​)
-​ខ្សែការពារ Jordi Alba (​អេ​ស្ប៉ា​ញ​)

​ពូ​ល C៖
-​ខ្សែការពារ Samuel Umtiti (​បារាំង​)
-​ខ្សែប្រយុទ្ធ Ousmane Dembele (​បារាំង​)

​ពូ​ល D៖
-​ខ្សែប្រយុទ្ធ Lionel Messi (​អា​ហ្ស​ង់​ទីន​)
-​ខ្សែបម្រើ Ivan Rakitic (​ក្រូ​អាស៊ី​)

​ពូ​ល E៖
-​ខ្សែបម្រើ Philippe Coutinho (​ប្រេ​ស៊ី​ល​)
-​ខ្សែបម្រើ Poulinho (​ប្រេ​ស៊ី​ល​)

​ពូ​ល F៖
-​អ្នកចាំទី Ter Stegen (​អាល្លឺម៉ង់​)

​ពូ​ល G៖
-​ខ្សែការពារ Thomas Vermaelen (​បែលហ្ស៊ិក​)

​ពូ​ល H៖
-​ខ្សែការពារ Yerry Mina (​កូ​ឡុំ​ប៊ី​)


Tag:
 ​បាល់ទាត់​
  FIFA World Cup
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com