ពីនេះ ពីនោះ
«​គូថ គូធ និង​គូទ​»​មាន​សូរសព្ទ​ដូចគ្នា តែ​អត្ថន័យ​ខុសគ្នា​ស្រឡះ​
08, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ពាក្យ​ថា «​គូថ គូធ និង​គូទ​» មាន​សំឡេង​សូរសព្ទ ដូចគ្នា​ពិតមែន តែ​អត្ថន័យ និង​ការប្រើប្រាស់​ដាច់ដោយឡែក​គ្នា​។ តើ​ពាក្យ​ទាំងនេះ មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ពាក្យ «​គូថ​» ជាលា​មក​, អាចម ឬ​អាចម៍​,​ឧច្ចារៈ​។ អង្គុយ​បន្ទោ​គូថ​ក្នុង​បង្គន់​។​



​ចំណែក «​គូធ ឬ​គូទ​» សម្រាប់​សម្គាល់​លើ អវយវៈ​ត្រង់​ចំណែក​កាយ​ខាងក្រោយ​ជិត​វច្ចទ្វារ​។ ឧទាហរណ៍​៖ ដាក់​គូទ​អង្គុយ​។ សម្រាប់​អ្នក​នៅតាម​ទី​រួម​ខេត្ត ដូចជា អ្នក​បាត់ដំបង និង​អ្នក​សៀមរាប តែង​និយាយ​ជា​គ្រាមភាសា​ថា ដាក់​ត្រពោក ឬ​ដាក់​ត្រពោក​អង្គុយ គឺ​មានន័យថា​ដាក់​គូទ​អង្គុយ​ចុះ​សិន​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com