ពីនេះ ពីនោះ
សុខភាព​បឹង​ទន្លេសាប មាន​សារសំខាន់​ណាស់ សម្រាប់​ជីវិត​របស់​ប្រជាជន​រស់នៅ​ទីនេះ
06, Jun 2018 , 7:19 pm        
រូបភាព
​កុមារា​ពីរ​នាក់​កំពុង​ទាញ​ខ្សែ​យោង​ទឹក​នៅលើផ្ទះ​របស់ខ្លួន​នៅក្នុង​បឹង​ទ​ន្ល​សាប​។ រូបថត​៖ Suthep Kritsanavarin​។
​កុមារា​ពីរ​នាក់​កំពុង​ទាញ​ខ្សែ​យោង​ទឹក​នៅលើផ្ទះ​របស់ខ្លួន​នៅក្នុង​បឹង​ទ​ន្ល​សាប​។ រូបថត​៖ Suthep Kritsanavarin​។
ដោយ:
​ក្នុង​រូបភាព​នេះ គឺ​កុមារា​ពីរ​នាក់ កំពុង​ទាញ​ខ្សែ​យោង​ធុង​ទឹក នៅលើផ្ទះ​សង់​ផុតពី​ទឹក​របស់​ពួកគេ ក្នុង​បឹង​ទន្លេសាប​។ ជីវិត​របស់​កុមារ​នេះ ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ សុទ្ធតែ​ពឹងផ្អែក​ទាំងស្រុង​លើ​សុខភាព​ទឹក​បឹង​ទ​ន្ល​សាប​។



ទីនេះ គឺជា​ភូមិ​បណ្តែត​ទឹក​កំពង់​ឃ្លាំង​ក្នុង​ខេត្តសៀមរាប ដែលជា​សហគមន៍​ផ្ទះ​បណ្តែត​ទឹក​ដ៏​ធំជាងគេ​នៅលើ​មាត់​អាង​បឹង​ទន្លេសាប​នេះ​។ មានផ្ទះ​ចំនួន​៦០០០ (​ប្រាំមួយ​ពាន់​) ខ្នង ដោយ​ត​ភ្ជាប់​ទៅ​៦​ភូមិ​។ ប្រជាជន​ក្នុង​តំបន់​នេះ រស់នៅក្នុង​ទឹកជា​ច្រើន​ខែ​។ ការសាងសង់​ផ្ទះ​នៅទីនេះ គឺ​សង់​នៅលើ​ជ​ន្ទ​ល់​ឈើ​ខ្ពស់ៗ ជា​អចិន្ត្រៃយ៍ និង​ខ្លះ​សង់​ជា​ផ្ទះ​បណ្តែត​ទឹក និង​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​រស់​នៅលើ​ទូក​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ បាន​បណ្តាល​ឲ្យ​មាន​ផល់ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​របប​ទឹក និង​មិនអាច​ទាយ​ទុកជាមុន​បាន​។

វា​ជា​ហេតុផល​មួយ​ក្នុងចំណោម​មូលហេតុ​ដទៃ ដែល​បណ្តាលឱ្យ​មានការ​ថយចុះ​នៃ​ចំនួន​ត្រី​។ មូលហេតុ​ទាំងនេះ បានធ្វើឱ្យ​ជីវិត​របស់​អ្នកភូមិ​នេសាទ​ទាំងនេះ មិនមាន​សុវត្ថិភាព​។ ប្រជាជន​ជាច្រើន​នាក់​បាន​ផ្លាស់ប្តូរ​អាជីព​របស់​ពួកគេ ពី​ការធ្វើ​នេសាទ​ទៅ​ចាប់យក​ការងារ បម្រើ​វិស័យ​ទេសចរណ៍ កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ការងារ​ផ្សេងៗ​ទៀត​វិញ​។​

Two boys carry a bucket of water from their stilt house. The boy life and their family depend on the health of Tonle Sap Lake. Here is Kampong Kleang, one of the largest communities on the bank of the Tonle Sap Lake. With more than 6,000 households from 6 connecting villages, people here living with flood for many months. Most of the houses built on permanent stilt, some in the floating house and small number in the boat. In the recent years, the climate change took more effect and the water level pattern is unpredictable. It is one of the reason that cause the decline of the fish population. This making the life of this fishing village unsecure. Many people change their career from fisherman to serve tourism, fish farm and few others.



© រក្សាសិទ្ធិដោយ thmeythmey.com